ព័ត៌មានជាតិ

បុរសម្នាក់ចុះមុជទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត នៅខេត្តកំពង់ធំ

កំពង់ធំ: ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ស្ថិតនៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីលង់ទឹក០១លើក បុរសម្នាក់ចុះមុជទឹកស្ទឹងបណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត ។

សពជនរងគ្រោះឈ្មោះ រស់ វឿង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ។

មូលហេតុ៖ មានជំងឺសរសៃប្រសាទចុះមុជទឹកស្ទឹង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព បន្ទាប់ពីពិនិត្យរួច លោកបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់