នាង Jakki Ballan អាយុ 42 ឆ្នាំជនជាតិអង់គ្លេស រស់នៅប្រទេសអង់គ្លេសបានចាប់ផ្តើមផឹកកូកាកូឡាជំនួសរបបអាហារចាប់តាំងពីនាងមានអាយុ ១៤ ឆ្នាំ។ បើតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ចាប់តាំងពីនាងញៀននឹងភេសជ្ជៈនេះមក ជារៀងរាល់ខែនាងទិញកូកាកូឡាជំនួសរបបអាហារអស់ប្រហែលជាង ៨០០ ដុល្លារ។ រហូតមកដល់ពេលនេះ Ballan បានចំណាយប្រាក់សរុបប្រហែលជា ២៥ ម៉ឺនដុល្លារ។ នៅក្នុងរយៈពេល ២៨ ឆ្នាំកន្លងមកនេះ Ballan តែងតែព្យាយាមផឹកកូកាកូឡា ពេលខ្លះផឹកអស់ ៥០ កំប៉ុងក្នុងមួយថ្ងៃ។ ប្រសិនបើអត់មានកូកាកូឡានាងមិនអាចទ្រាំបាននោះទេ។ ប៉ុន្តែឥឡូវនេះ Ballan កំពុងតែព្យាយាមកាត់បន្ថយ និងស្វែងរកការព្យាបាលវេជ្ជសាស្ត្រដើម្បីបញ្ឈប់ការញៀនរបស់ខ្លួន៕
មតិយោបល់