បុរសម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកុមារ ប៉ុន្តែបែរឆ្លើយដោះសារប្រាប់តុលាកានៅអ៊ីស្រាអែលថា ទេវតាដែលមកពីស្ថានសួគ៌ជាអ្នករំលោភកូនស្រីរបស់ខ្លួន។ បើយោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា Torah មានវ័យ ៣៤ ឆ្នាំ តែងតែបន្លំខ្លួនធ្វើជាទេវតា និងប្តូរសំឡេងដើម្បីនិយាយលួងលោមកូនស្រីរបស់ខ្លួនជារៀងរាល់ពេល។
បន្ទាប់ពីជនជាប់ចោទត្រូវបានបញ្ចូនទៅតុលាការ ប្រពន្ធ របស់គាត់ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីការលាក់បាំងការពិតមិនព្រមរាយការណ៍ប្រាប់ប៉ូលិស។ ទោះជាយ៉ាងណាក៏ដោយជនជាប់ចោទបានបដិសេធនូវការចោទប្រកាន់ និងប្រាប់ទៅតុលាការវិញថាអ្វីគ្រប់យ៉ាងសុទ្ធតែទេវតាជាអ្នកធ្វើទាំងអស់៕
រូបតំណាង
មតិយោបល់