ព័ត៌មានជាតិ

ហង្សក្រហម បុក​ពោះទទ្រើត​យប់មិញ (Video Inside)

អង់គ្លេស៖កីឡាករ Daniel Sturridge និង Jordan Henderson ដោយ​អ្នក​ទាំងពីរ​ជា​អ្នកដែល​​រកគ្រាប់បាល់​ធ្វើ​ឲ្យ ហង្សក្រហម អាច​ឈ្នះ​ ក្លិបក្ងាន Swansea ​ក្នុងលទ្ធផល ទាំងបុកពោះ ៤-៣ នៅពហុកីឡដ្ឋាន Anfield ។​

និយាយពីក្លិប Swansea បើទោះបីជាខ្លួន​​ស្ថិតនៅពាក់កណ្តាលតារាង ​ក្តី តែ​រាត្រីយប់មិញនេះបានធ្វើ​ឲ្យម្ចាស់ផ្ទះ ហង្សក្រហម Liverpool បុកពោះ ​ទទ្រើត ​​ព្រោះតែ​លទ្ធផល គ្រាប់បាល់​ប្រកៀកពេក ។​ គ្រាប់បាល់ហង្សក្រហមដែលរកនាំមុខ​ភ្ញៀវ​ដោយកីឡាករ Daniel Sturridge នៅនាទី ៣ និង ៣៦ ហើយកីឡាករ Jordan Henderson ក៏រកបានពីរគ្រាប់ដូចគ្នា នៅនាទី ២០ និង ៧៤ ដែល​ជា​អ្នកជួយ​ឲ្យហង្សក្រហមឈ្នះ ។ ដោយឡែក ៣ គ្រាប់របស់ក្លិប ក្ងាន ​​រកបានដោយកីឡាករ Shelvey នៅនាទី ២៣ និង Bony នៅនាទី ២៧ និង ប៉េណ័លទី នៅនាទី ៤៧។
ការប្រកួត​របស់ក្លិបទាំងពីរ រាត្រីយប់មិញនេះ ពិតជាការប្រកួតមួយដ៏ល្អមើលបំផុត ​ដែល​ធ្វើ​ឲ្យអ្នកគាំទ្រ​ទាំង​សងខាង ​បុកពោះ ភ័យអរ​ជំនួស​ ក្លិបដែឡខ្លួនគាំទ្រ ។​

លទ្ធផល ឈ្នះ ៤-៣ របស់ហង្សក្រហម ​បាន​ធ្វើ​ឲ្យក្លិបមួយនេះ រក្សាជំហរ​លេខរៀងទី ៤ ក្នុងចំណោម ២៧ ប្រកួត មាន ៥៦ ពិន្ទុ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Liverpool-v-Swansea-Luis-Suarez-Daniel-Sturri_3089130

មតិយោបល់