កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ឈៀង ហ៊ី ប្រុស អាយុ ៥៣ឆ្នាំ មុខរបរជាង ពេលទំនេរដើរបាញ់អាប៉ោង មានទីលំនៅភូមិស្នោរទី២ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដំណើររឿង៖ បុរសចំណាស់ជាមេបាញ់អាប៉ោង សង្ស័យមានល្បិចកលអាប៉ោងបញ្ជាតេឡេ ទំនងជាដឹងថា អ្នកលេងចាញ់អាប៉ោងជាមួយខ្លួនដឹងថាការលេងនេះចាញ់ល្បិច ខ្លាចមានអំពើហិង្សាក៏បានវេចលុយរត់គេចពីកន្លែងលេងរហូតដាច់ខ្យល់ស្លាប់តែម្តង។ សមត្ថកិច្ចចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ ធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា មូលហេតុ ដួលបោកក្បាលទៅនឹងដី រួចបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News បានខលទូរស័ព្ទទៅសមត្ថកិច្ចទាំង ២ស្រុក ប៉ុន្តែលោកឆ្លើយតបមកវិញថា មិនមែនជាដែនសមត្ថកិច្ចរបស់ខ្លួន៕
មតិយោបល់