ព័ត៌មានជាតិ

ខ្សែបម្រើស្លាបកាំភ្លើងធំ Serge Gnabry ចង់​​លេង​ឲ្យអាល្លឺម៉ង់ ខណៈ​ឪពុកសញ្ជាតិ​កូឌឺវ័រ

ខ្សែបម្រើស្លាប​របស់ក្លិប កាំភ្លើងធំ Arsenal កីឡាករ Serge Gnabry បានសម្រេចចិត្តធ្វើជាតំណាង​របស់អាល្លឺម៉ង់ ​​​លើ​​ការប្រកួត​ឆាក​អន្តរជាតិ​។​
កីឡាករ វ័យ ១៨ ឆ្នាំរូបនេះ ​អាច​នឹងលេងបាន​ សម្រាប់ ​កូឌឺវ័រ ​ព្រោះតែ​ឧឪពុក​របស់គាត់ Jean-Hermann Gnabry មកពី​តំបន់អាហ្វ្រិក​។​
ទោះបីជាយ៉ាងណា កីឡាករ Gnabry បានកើតនៅ Stuttgart និងម្តាយ​ជា​ជនជាតិ​អាល្លឹម៉ង់ ហើយអាចនឹង​លេងជាផ្នែកមួយ របស់ លោក Joachim Löw ​ដែលជា​អ្នកគ្រប់គ្រង​បាល់ទាត់របស់អាល្លឺម៉ង់នោះ ។​

កីឡាករវ័យក្មេង​រូបនេះបានប្រាប់ដល់ Die Welt ឲ្យដឹងថា ​តាំងពីខ្ញុំ​បាននៅនៅក្រុម​យុវវជន ប្រទេស​អាល្លឺម៉ង់ មក ខ្ញុំតែងតែចោទសួរថា តើខ្ញុំ​អាច​លេង​ឲ្យអាល្លឺម៉ង់ ដោយ​មធ្យោបាយណាមួយ ។​ម្យ៉ាងទៀត ខ្ញុំសង្ឈឹមថា នឹងអាច​ឈាន​​ជើងចូលក្រុម អាល្លឺម៉ង់ ជាលើកតំបូង លើឆាកអន្តរ​ជាតិ​។​
Serge Gnabry បានបន្តថា ​គាត់ត្រូវតែបង្កើនសមត្ថភាពខ្លួន ​សម្រាប់ក្រុម Arsenal មុននឹង​​បានទៅលើ​សម្រាប់ប្រទេស​អាល្លឺម៉ង់នោះ ។​
Serge-Gnabry_3060808

មតិយោបល់