ព័ត៌មានជាតិ

ជនសង្ស័យម្នាក់គំរាមគំហែងថា នឹងសម្លាប់លោកមេភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តក្រចេះ

ក្រចេះ: នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកសំបូរ ទទួលព័ត៌មានពីនគរបាលរដ្ឋបាលឃុំសណ្តាន់ថា ចំណុចផ្ទះ(លោកមេភូមិសង្គម) ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រមានករណីអំពើ (គំរាមគំហែងថានឹងសម្លាប់)
ជនសង្សយ័ឈ្មោះ ឡាវ ឡែន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីទទូលព័ត៌មានភ្លាមក៏បានចាត់កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសណ្តាន់ បានចុះមកដល់កន្លែងកើតហេតុ (នៅផ្ទះមេភូមិ) បានឃើញឈ្មោះ ឡាវ ឡែន កំពុងកាន់កាំបិតផ្គាក់ចាំនៅកាំជណ្តើរខាងក្រោយផ្ទះរបស់ឈ្មោះ នៅ ម៉ូនីន ភេទប្រុស អាយុ ៦៩ឆ្នាំ មុខរបរមេភូមិសង្គមដោយមិនឲ្យសមត្ថកិច្ចចូលជិតឡើយនិងបានស្រែកគំរាមទៅលើឈ្មោះ នៅ ម៉ូនីន ថាបើឯងហ៊ានបើកទ្វារខ្លួនគេនឹងកាប់សម្លាប់ចោលភ្លាម ពេលសមត្ថកិច្ចឃើញសកម្មភាពមិនស្រួលក៏យកកម្លាំងរុំព័ទ្ធរង់ចាំព្រឹក។

លុះព្រឹកឡើងវេលាម៉ោង ៦និង០០ទើបឃាត់ខ្លួនឈ្មោះ ឡាវ ឡែន បានរួមទាំងវត្ថុតាងកាំបិតផ្គាក់ចំនួន០១។

បច្ចុប្បន្នកម្លាំងងនគរបាលកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំនុំរឿង បញ្ជូនបន្តតាមនីតិវិធី៕

មតិយោបល់