ព័ត៌មានជាតិ

Bayern Munich លុតក្លិប Hannover យ៉ាងចាស់ដៃ​នៅក្រៅទឹកដី

ក្លិបជើងខ្លាំងរបស់អាល្លឺម៉ង់ Bayern Munich នៅតែបន្តបង្ហាញ​ឥទ្ធិពលរបស់ពួកគេ នៅក្នុងក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ ដោយឈ្នះក្លិប Hannover នៅក្រៅទឹកដី ​ក្នុ្ងលទ្ធផល ៤-០ កាលពីរាត្រីយប់មិញនេះ ។​

គ្រាប់បាល់ដែលជួយឲ្យ ​ Bayern Munich ឈ្នះកាលរាត្រីយប់មិញនេះ ស៊ុតបញ្ចូលទីដោយ កីឡាករ Thomas Muller ២ គ្រាប់ កីឡាករ Thiago Alcantara និង Mario Mandzukic ហើយក៏ជាលទ្ធផល ដែលធ្វើ​ឲ្យខ្លួនកាន់តែ​ឃ្លាតពិន្ទុ​ឆ្ងាយ ​ពីក្លិប Bayer Leverkusen រហូតដល់ទៅ ១៩ ពិន្ទុ ខណៈដែល ក្លិប Bayern Munich មាន ៦២ ពិន្ទុ​ក្នុងចំណោម ២២ ប្រកួត ។​
ជាមួយនឹងលទ្ធផលនេះ សបញ្ជាក់យ៉ាងច្បាស់ថា នៅរដូវកាលនេះ ក្លិបមួយនេះ នឹង​ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ របស់អាល្លឹម៉ង់ ​​ជាក់ជាមិនខាន ៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Hannover-v-Bayern-Munich-Bastian-Schweinsteig_3089408

មតិយោបល់