ព័ត៌មានជាតិ

កីឡាករ Daniel Sturridge ទាក់ទងតារាម៉ូដែល​ ក្នុងកម្មវិធី Victoria’s Secret

ខ្សែប្រយុទ្ធរបស់ក្លិប​ហង្សក្រហម ​កំពុងតែមានទំនាក់ទំនងស្នេហា​ជាមួយនឹង តារាម៉ូដែល Jourdan Dunn ដែល​ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា​តារាម៉ូដែល ​បង្ហាញឈុតក្នុង ​ក្នុងកម្មវិធី Victoria’s Secret ។​
កីឡាករ Sturridge ដោយថ្មីៗនេះ មានប្រភពព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​ឲ្យដឹងថា អ្នកទាំងពីរ មានទំនាក់នងស្នេហាជាមួយនឹងគ្នា ដោយទំនាក់ទំនង​នេះ បានកើតឡើងតាំងពី ​កម្មវិធីបុណ្យ V Festival ​កាលពីរដូវកាលក្តៅកន្លងទៅ ។
ក្នុងនោះដែរ តារា​បាល់ទាត់ ដែលកើតនៅឆ្នាំ ១៩៨៩ រូបនេះ មិន​ខ្លាច​ញញើត នឹងអញ្ជើញ តារាម៉ូដែលខាងលើ ឲ្យចេញក្រៅ ដើម្បីបរិភោគ​អាហារ​រួមគ្នា បង្ហាញដល់​អ្នកគាំទ្រ ដែលចង់ដឹងពីជីវិត​ឯក​ជនរបស់គាត់។​

​ទន្ទឹមជាមួយនឹងគ្នានេះដែរ ប្រភពខាងលើបាន​អះអាងថា កីឡាករ Sturridge មិនបានខ្វល់ពី ​​ស្រីស្រស់ Jourdan Dunn ដែលបាន​ក្លាយ​ជាម្តាយកូនប្រុស អាយុ ៣ ឆ្នាំ​។​

អតីតប្តីរបស់នាង Jourdan Dunn ត្រូវបានជាប់គុក ដោយសារតែ បញ្ហា​លក់​​សារធាតុញៀន ។ សម្រាប់ Jourdan Dunn និង Sturridge មិនទាន់ប្រកាស​ជា​សាធារណៈថា​ពួកគេស្រលាញ់គ្នានោះទេ ព្រោះតែ​ពួកគេចង់ស្វែងយល់ចិត្តគ្នា​ឲ្យបានច្រើនជាងនេះ ។ នាង Jourdan Dunn មាន​អាយុ ​ប្អូន កីឡាករខ្សែ​ប្រយុទ្ធ​ហង្សក្រហម​ តែ ១ ឆ្នាំតែប៉ុណ្ណោះ ដោយនាងកើតនៅឆ្នាំ ១៩៩០ ៕​
Daniel Sturridge

មតិយោបល់