តួប្រុសលេចធ្លោក្នុងរឿង Avatar លោក Sam Worthington ត្រូវបានឃាត់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងទីក្រុងញ៉ូវយ៉ក បន្ទាប់ពីវាយចំមុខរបស់អ្នកថតរូប។ នេះយោងតាមការចុះផ្សាយរបស់គេហទំព័រ AP។
ប៉ូលិសបាននិយាយថា តារាសម្ដែងវ័យ ៣៧ឆ្នាំរូបនេះ ត្រូវបានឃាត់កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃអាទិត្យម្សិលមិញ Greenwich បន្ទាប់ពីវាយអ្នកថតរូបម្នាក់ឈ្មោះ Sheng Li។ ប៉ូលិសបាននិយាយទៀតថា មូលហេតុដែលនាំឲ្យតារារូបនេះវាយទៅលើអ្នកថតរូបដោយសារតែអ្នកថតរូបឈ្មោះ Li បានទាត់មកលើមិត្តស្រីរបស់គាត់ ធ្វើឲ្យជាំស្មងជើង ទើបធ្វើឲ្យ Worthington ខឹងរួចក៏វាយអ្នកថតរូបនោះតែម្ដង។
ចំណែកអ្នកថតរូបនោះក៏ត្រូវចាប់ខ្លួនផងដែរ ពីបទបង្កគ្រោះរបួសស្នាម ហើយសំណុំរឿងនេះនឹងត្រូវកាត់ក្ដីនៅថ្ងៃទី ២៨ខែកុម្ភៈខាងមុខនេះ៕
មតិយោបល់