ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានស្នូរផ្ទុះអាវុធផ្ទួនៗគ្នាចំនួន៤ទៅ៥គ្រាប់ពីសំណាក់នគរបាលព្រហ្មទណ្ឌ ដែលជាគ្រាប់អាវុធបាញ់គំរាមចោរឆក់កាបូប ដែលបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនបរទេស នៅក្បែរតារាងបាល់ទះយីហោ១៦៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ។
តាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ក្រោយកើតហេតុ តាមពិតទៅ មានមន្រ្តីនគរបាលម្នាក់ខណៈដែលកំពុងបើករថយន្ត ស្រាប់តែឃើញសកម្មភាពចោរឆក់កាបូបស្ត្រីជនជាតិបរទេសតាមដងផ្លូវ ទើបមន្រ្តីនគរបាលរូបនោះ ក៏ដកអាវុធបាញ់ប្រហារចំនួន៤ទៅ៥គ្រាប់ផ្ទួនៗគ្នាដើម្បីបន្លាចក្រុមចោរទាំងនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹកស្មានថាជាការបាញ់សម្លាប់មនុស្ស។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ ទាំងមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងដែលបើករថយន្ត ឡិចស៊ីស RX300 ពណ៌ខ្មៅ មួយគ្រឿងនិងជាអ្នកបាញ់គំរាមទៅលើចោរឆក់ និងជនរងគ្រោះបានចាកចេញពីកន្លែងកើតហេតុអស់ហើយ៕












មតិយោបល់