បន្ទាប់ពីការជួបជុំ មួយយ៉ាងខ្លី ជាមួយនឹងមិត្តប្រុសខ្លួន Brad Pitt នៅទីក្រុងឡុងដ៏នោះ តារាសម្តែងរបស់ហូលីវ៉ូតនាង Angelina Jolie បានធ្វើដំណើរទៅកាន់ជំរុំភៀសខ្លួនក្មេងៗ ជនជាតិស៊េរី នៅលីបង់ ។
កាលពីថ្ងៃអាទិត្យកន្លងទៅមកនេះ ដែលត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ នាង Angelina Jolie បានធ្វើដំណើរទស្សនៈកិច្ចដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងសាធារណៈរដ្ឋលីបង់ ។គោលបំណងដំណើរទស្សនៈកិច្ចសនេះ គឺដើម្បីយកចិត្តទុកដាក់ដល់ក្មេងៗនៅជំរុំភៀសខ្លួន នៅលីបង់ ដោយមានក្មេងៗជាច្រើនកំពុងប្រឈមមុខ។
ក្នុងនាមជាប្រេសិត របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តារាវ័យ ៣៨ ឆ្នាំរូបនេះ បានធ្វើដំណរ ៣ ថ្ងៃ ដើម្បីសួរសុខទុក្ខក្មេងៗ នៅខាងកើតជ្រលងភ្នំ Bekka ។ ជាសរុប នៅតំបន់នេះ មានកុមារកំព្រា ជាង ៣៥០០ នាក់ ដែលបាត់បង់គ្រួសារ ដោយសារតែសង្គ្រាមស៊ីវិល រវាងស៊ីរី និង លីបង់ នោះ។
Angelina Jolie បាននិយាយថទៅកាន់ នាយករដ្ឋមន្ត្រីលីបង់ លោក Tammam Salam ថា “ជួបជាមួយនឹងក្មេងៗបានធ្វើឲ្យខ្ញុំជួបនូវបទពិសោធន៍ខូចចិត្តទាំងស្រុង។ ដោយក្មេងៗទាំងនោះបានបាត់បង់គ្រួសារ បាត់បង់ភាពកុមារភាពរបស់គេ ដោយសារតែសង្គ្រាមនេះ ពកគេគឺតួចៗណាស់ ប៉ុន្តែពួកគេមានភាពអំណត់ក្នុងជីវិត” ។
លើសពីនេះទៅទៀត តារាសម្តែងហូលីវ៉ូតរូបនេះ ក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់ លីបង់ ដែលបានរំលែក ភាពសប្បុរសធម៌ សាមគ្គឺភាព ដើម្បីជួយជនភៀសខ្លួន ប្រទេសជិតខាង៕
មតិយោបល់