ព័ត៌មានជាតិ

រូបអាក្រាត​របស់​អ្នកគ្រូ​ដ៏​ស្រស់​ស្អាត​ត្រូវបាន​ជនអនាមិក​បង្ហោះ​ពេញ​អ៊ី​ន​ធើ​ណែ​ត​

អាមេរិក​៖​កាលពី​ពេល​ថ្មីៗ​នេះ អ្នក​គ្រូបង្រៀន​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​រស់នៅ​ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក ត្រូវបាន​ជនអនាមិក​បង្ហោះ​រូបអាក្រាត​របស់​ខ្លួន​ពេញ​អ៊ី​ន​ធើ​ណែ​ត​។ Pearson ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រូបង្រៀន​ក្មេងៗ នៅ​រដ្ឋ Massachusetts ហើយក៏​ជា​តារា​ម៉ូ​ល​ដែល​ប្រចាំ​នៅ​ទស្សនា​វ​ដ្តី​ផងដែល​។​
ទោះ​បើ​ជា​យ៉ាងណា​ក៏​ដោយ​វា​មិន​ល្អ​ទេ​សម្រាប់​រូបភាព​ដែល​ស្ទើរតែ​អាក្រាត​មួយរយ​ភាគរយ​របស់​នាង​ត្រូវ​បាន​បង្ហោះ​នៅលើ​អ៊ី​ន​ធើ​ណែ​ត​យ៉ាង​ទូលំទូលាយ​ដូច្នេះ​។ តាម​របាយការណ៍​ឲ្យដឹងថា​រូប​ថតរប​ស់​អ្នកគ្រូដ៏​ស្រស់​ស្អាត​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​ជន​អនាមិក ដែល​មិន​ស្គាល់​អត្ថ​សញ្ញាណ​ម្នាក់​។ ប៉ូលិស​សង្ស័យ​ថា​រូបថត​ទាំងនេះ​ត្រូវបាន​ផ្ញើរ​ពី​អ្នក​ថត ដែល​ថត​រូបអាក្រាតរ​បស់​នាង​។

​ដោយសារ​តែ​ហេតុ​នេះ​ទើប​អាណាព្យាបាល​របស់​សិស្ស​ទាំង​អស់​បង្ខំ​ឲ្យ​នាង​ផ្អាក​ពី​ការងារ​។ បន្ទាប់​ពី​ការស៊ើបអង្កេត​ប៉ូលិស​បាន​រកឃើញថា រូបភាព​ទាំងនេះ​នាង​មិន​បាន​ប្រកាស់​ជា​សាធារណៈ​នោះទេ​។ បច្ចុប្បន្ននេះ​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើបអង្កេត​ដើម្បី​តាម​ចាប់​ជនអនាមិក ហើយ​នាង​ក៏​ត្រូវបាន​គេ​អនុញ្ញាតឲ្យ​ចូល​បង្រៀន​ម្តង​ទៀត​ផង​ដែរ​៕

2014-03-02_141931

2014-03-02_141921

មតិយោបល់