ព័ត៌មានជាតិ

កីឡាករ Mesut Ozil របស់ក្លិបកាំភ្លើងធំ​កំពុង​រងការស៊ើប​អង្កេតពីប៉ូលិស

តារាបាល់ទាត់ក្លិប​កាំភ្លើងធំ កំពុង​តែរងនូវពាក្យចចាម​អារាមថា ​ដោយសារតែ បើកបុក​ជាមួយនឹង អ្នក​ថតរូប នោះរបួសស្រាល​។
កាសែត ITV News បានចុះផ្សាយ​ឲ្យដឹងថា តារាបាល់ទាត់ Mesut Ozil របស់ក្លិបកាំភ្លើងធំ នៅពេលថ្មីៗនេះ ត្រូវបានប៉ូលិសសាកសួរ បន្ទាប់ពីបើករថយន្ត​ បុក​អ្នកថតរូប ដែលព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃ​ល្ងាចថ្ងៃសុក្រ សប្តាហ៍កន្លងទៅ នេះ ។​

ប៉ូលិស​ក្នុងទីក្រុងឡុងដ៍ បាន​បញ្ជាក់ថា កាលពីល្ងាចថ្ងៃសុក្រថ្ងៃទី ២១ ខែ កុម្ភៈនេះ ​វេលាម៉ោង ៧ យប់ ដោយប៉ូលិស​បានដោះស្រាយការប៉ះទង្គិច ​គ្នារវាងរថយន្ត និង​អ្នកថតរូប ​នៅលើផ្លូវ Sheldon Avenue N6 ។ ជនរងគ្រោះក្នុងឧបទ្ទេវហេតុនេះ មានអាយុ៣០ ឆ្នាំ ដោយរបួស្រាល ។
មន្ត្រីប៉ូលិសខាងលើបាន​ឲ្យដឹងថា ពួកគេនឹង​បន្តធ្វើការស៊ើបអង្កេតលើ កីឡាករ Mesut Ozil លើបញ្ហានេះ ក៏ប៉ុន្តែនៅមិនទាន់មានដិកាចាប់ខ្លួនកីឡាករ​ រូបនេះនៅឡើយ ។ បន្ទាប់ពីគ្រោះថ្នាក់នេះកើតឡើង Mesut Ozil បានធ្វើដំណើរ​ទៅសួរសុខទុក​គ្រួសារ នៅ អាល្លឺម៉ង់ ចំនួន ២ ថ្ងៃ​។​

ថ្មីៗនេះដែរ ក្នុងការជួបជើងជាមួយនឹង ក្លិប Bayern Munich កីឡាករ Mesut Ozil ស៊ុតប៉េណ័លទី មិនបានសម្រេច​ជូនក្លិបកាំភ្លើងធំ ហើយក៏ជាដើមហេតុ​ធ្វើឲ្យក្លិបមួយនេះ ចាញ់លើទឹកដីរបស់ខ្លួនផងដែរ​។​ ទន្ទឹមជាមួយនឹងគ្នានេះ គាត់ទទួលបានការរិះគន់មិនតិចនោះទេ ពី ​អ្នគាំទ្រ ។​ជាក់ស្តែង ​កាលពីប្រកួតជាមួយនឹង Sunderland កាលពីចុងសប្តាហ៍កន្លងទៅ លោក Wenger បានសម្រេចចិត្ត​​មិនដាក់ឲ្យ កីឡាករ Mesut Ozil លេងឡើយ តែ​ កាំភ្លើងធំ បានឈ្នះក្នុងលទ្ធផល ៤-១ ៕​
2014-03-02_170349
វីដេអូឃ្លិប Mesut Ozil ប៉េណ័លទីមិនចូល ៖

មតិយោបល់