មានស្ត្រីភាគច្រើនតែងតែចូលចិត្តប្រើប្រាស់ថ្នាំលាបក្រចក ដើម្បីធ្វើការតុបតែងក្រចកដៃរបស់ខ្លួនឲ្យមានភាពទាក់ទាញ និងសាកសមជានារីទាន់សម័យ។ ប៉ុន្តែពួកគេទាំងនោះពុំទាន់ដឹងថាថ្នាំលាបក្រចក ដែលពួកគេប្រើប្រាស់រាល់ថ្ងៃមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរកម្រិតណានោះទេ។ ថ្ងៃនេះដែលមង្កល់ការសូមធ្វើការបង្ហាញនូវផលប៉ះពាល់មួយចំនួនឲ្យអ្នកបានដឹង ចង់ចាំទុកចាមេរៀនកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ។
ជាតិពុលជ្រាបតាមម្រាមដៃ
បើយោងតាមការស្រាវជ្រាវដោយក្រុមអ្នកជំនាញ ជនជាតិប៉ូឡូញបង្ហាញថា យើងប្រើថ្នាំលាបក្រចកសពថ្ងៃពោរពេលទៅដោយសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពច្រើនបំផុត។ សារធាតុទាំងនោះ អាចបង្កឲ្យមាន ផលប៉ះពាល់អវិជ្ជមានលើរាងកាយ និងគំរាមកំហែលដល់ សុខភាពរបស់យើងថែមទៀត។ ប្រសិនបើអ្នកធ្វើការខាត់ក្រចកសារធាតុទាំងនោះនឹងជ្រាបចូលទៅក្នុងខ្លួនរបស់អ្នកតាមរយៈកាសិកា និងមានជាតិពុលធ្ងន់ធ្ងរ។ វាមិនត្រឹមតែប៉ះពាល់ដល់ម្រាមដៃមួយមុខទេ វាអាចប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយ ជាពិសេសសរីរាង្គខាងក្នុងរបស់យើង។ ជាងនេះទៅទៀតវាអាចបង្កឲ្យកើតជម្ងឺមហារីក។
ធ្វើឲ្យរាងកាយអស់កំលាំង
Benzene ជាសារធាតុម្យ៉ាងដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ សារធាតុនេះមានសត្ថភាពធ្វើឲ្យរាងកាយរបស់អ្នកអស់កំលាំង បន្ទាប់ពីត្រូវបានស្រូបចូលទៅក្នុងរាងកាយតាមរយៈផ្លូវដង្ហើម ហើយវាអាចកកនៅក្នុងថ្លើម និងខួរឆ្អឹង។ ជួនកាលវាអាចធ្វើឲ្យអ្នកអស់កម្លាំង វិលមុខ បើសិនជាអ្នកស្រូបយកសារធាតុនេះចូល។ ជាងនេះទៅទៀតប្រសិនបើអ្នកស្រូបយកសារធាតុនេះយូរៗទៅ និងធ្វើឲ្យសារពាង្គកាយខ្វះកោសិកា ជម្ងឹឈាមស ស៊ីឈាមក្រហម។ ដូចច្នេះហើយអ្នកគួរតែការពារប្រសិនបើអ្នកគូរក្រចក គួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់កុំឲ្យសារធាតុពុលជ្រៀតចូលទៅក្នុងរាងកាយ។
មានជម្ងឺធ្ងន់ធ្ងនដល់ បេះដូង ថ្លើម និងសួត
នៅក្នុងថ្នាំលាបក្រចកមានសារធាតុពុលដែលធ្វើឲ្យប៉ះពាល់ដល់ ថ្លើម បេះដូង និងសួតយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះវាអាចកាត់បន្ថយនូវភាពស៊ាំដែលមានតួនាទីប្រឆាំង នឹងជម្ងឺ ធ្វើឲ្យរាងកាយរបស់យើងកាន់តែចុះខ្សោយ។
អ្នកដែលមានផ្ទៃពោះ
នៅក្នុងថ្នាំលាបក្រចកមានសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា toluene ដែលធ្វើឲ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ត្រីមានផ្ទៃពោះ។ ជាពិសេសវាអាចធ្វើសកម្មភាពទៅលើជាលិកាខួរក្បាល ថ្លើម តម្រងនោម និងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទភ្នែក បំពង់ក និងសួត។ ទាំងនេះវាអាចបង្កើឲ្យមានផលអាក្រក់ដល់ស្ត្រី សូម្បីតែទាករដែលកើតចេញមកក៏អាចមានពិការភាពពីកំណើតផងដែរ។ ហេតុនេះហើយ ស្ត្រីមានផ្ទៃពោះគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត បើអាចជៀសវាងបាននៅឲ្យឆ្ងាយកាន់តែល្អ៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់