ព័ត៌មានជាតិ

ដាច់ភ្លើងពីភ្នំពេញ ដល់តាខ្មៅ ខេតត្តកណ្ដាល

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះ១០នាទី ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នាវេលាម៉ោង៨៖១៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ រហូតដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់ឲ្យដឹងថា មូលហេតុបណ្តាលមកពីមានការរំខានមកលើខ្សែបណ្តាញតង់ស្យុងខ្ពស់ ១១៥kV ដែលពេលនេះ ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តអគ្គិសនីទាំងស្រុងឲ្យអតិថិជនប្រើប្រាស់ឡើងវិញហើយ៕

មតិយោបល់