ស្ត្រីមួយចំនួយតែងតែមានចម្ងល់ថា ហេតុអ្វីបានជាស្វាមីរបស់ពួកគេមិនដែលចាប់អារម្មណ៍ជាមួយនឹងគេសោះ ខណៈដែលរួមរស់ជាមួយគ្នាអស់រយៈពេលពីរបីឆ្នាំហើយនោះ។ រឿងទាំងនេះលែងជាអាថ៌កំបាំងសម្រាប់ស្ត្រី ដែលជាភរិយាទៀតហើយ បើតាមអ្នកជំនាញបានបង្ហាញថា ប្រុសៗចូលចិត្តភាពស្រស់ឆើតឆាយ ជាពិសេសគឺភាពស៊ិចស៊ីគួរផ្សំជាមួយនឹងពាក្យសម្តីដ៏ផ្អែមល្ហែម របស់មនុស្សស្រីទៀតរឹតតែធ្វើឲ្យប្រុសៗមានអារម្មណ៍រំភើប។
១. ភាពស៊ិចស៊ី
មិត្តនារីៗគួរតែចេះរៀបចំខ្លួនឲ្យបានស្រស់ស្អាតបន្តិច ទាំងស្លៀកពាក់ និងការថែរក្សារាងកាយឲ្យនៅឋិតថេរ។ ប្រសិនបើអ្នកថែរក្សារូបរាងបានល្អនោះការជ្រើសរើសម្លៀកបំពាក់ក៏មិនពិបាក់ដែល ផ្ទុយទៅវិញបើអ្នកបណ្តោយខ្លួនឲ្យកាន់តែធាត់ទៅៗ កុំថាឡើយពិបាក់ស្លៀកពាក់ សូម្បីតែស្វាមីរបស់អ្នកក៏មិនចង់រវីរវល់នឹងអ្នកដែល។
២. កុំប្រើសំដីមិនពិរោះស្តាប់
ក្នុងនាមជាមនុស្សស្រីគឺមានសារជាតិទន់ភ្លន់ពីធម្មជាតិស្រាប់ ប្រសិនបើអ្នកចេះយកវាមកប្រើប្រាដកជាធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែមានភាពស្អិតរមួតជាមិនខាន។ ជាពិសេសចំពោះមនុស្សស្រីដែលចេះប្រើពាក្យសំដីផ្អែមល្ហែម តើបុរសណាដែលមិនចូលចិត្តនោះ?
៣. ក្លិនខ្លួន
ចាប់ផ្តើមប្រើផលិតផលដែលមានក្លិនក្រអូប ដើម្បីឲ្យគាត់មានអារម្មណ៍ស្រសស្រាយ ហើយចង់ចាំនូវក្លិនរបស់អ្នកទុកក្នុងចិត្ត។ សំខាន់បំផុតនោះនៅពេលដែលអ្នកចេញទៅក្រៅជាមួយនឹងគាត់ ប្រសិនបើអ្នកមានក្លិនខ្លួនដ៏ពិដោរ មិនត្រឹមតែជះឥទ្ធិពលទៅលើដៃគូរបស់អ្នកតែម្នាក់នោះទេ សូម្បីតែអ្នកដទៃដែលនៅក្បែរអ្នកក៏មានអារម្មណ៍ស្រស់ស្រាយដែរ។
៤. ប្រើយុទ្ធសាស្ត្រប្លែកៗក្នុងការឡើងឋានសួគ៌
នេះគឺជាពេលមួយដែលអស្ចារ្យបំផុតសម្រាប់អ្នកទាំងពីរ ដូច្នេះដើម្បីឲ្យកាន់តែមានភាពរ៉ូមែនទិចបំផុតនោះ អ្នកត្រូវចេះប្រើវិធីសាស្ត្រលើកទឹកចិត្តដៃគូ ឬផ្លាស់ប្តូរកន្លែងខុសពីបន្ទប់គេង ដើម្បីឲ្យគេមានអារម្មណ៍ថាប្លែកបំផុត៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់