ព័ត៌មានជាតិ

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ក្នុង​ការ​សម្ងក​ទម្ងន់

គ្មាន​នណា​ម្នាក់​នឹក​ស្មាន​ដល់​ថា អាហារ​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ គួរ​ផ្សំ​ជា​មួយ​នឹង​ទម្លាប់​ខ្ចិស​ច្រ​អូស​ធ្វើឲ្យ​អ្នក​មិន​អាច​សម្រក​ទម្ងន់​បាន​ដូច​បំណង់​នោះ​ឡើយ។ សូម្បី​តែ​ភេជ្ជៈ​ដែល​លក់​នៅ​តាម​ទីផ្សារ​រាល់​ថ្ងៃ​គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​កាឡូរី​ខ្ពស់ទៅហើយ នៅ​មាន​ទម្លាប់​គេង​ទ្រមក់​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ទៀត​រឹត​តែ​ធ្វើ​ឲ្យ​ការ​សម្រក់​ទម្ងន់​របស់​អ្នក​ត្រូវ​បរាជ័យ​ទាំង​ស្រុង។
ទឹកដោះគោយូររស់ជាតិផ្លែឈើ
យើងគិតថាអាហារមួយប្រភេទនេះមានជីវជាតិខ្លាំងណាស់ ហើយមិនបណ្តោលឲ្យឡើងទម្ងន់ឡើយ។ ទោះជាយ៉ាងណាសារធាតុនៅក្នុងទឹកដោះគោ មានជាតិកាឡូរីច្រើន ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​កំណត់​ទៅ​លើ​របប​អាហារ​មួយ​ប្រភេទនេះ។

ភេសជ្ជៈមានជាតិអាកុល
ការបរិភោគភេជ្ជសៈ ឬគ្រឿងស្រវឹងច្រើនពេកក៏ធ្វើឲ្យ​លោក​អ្នក​មាន​ភាព​ធាត់​ដែល ព្រោះ​នៅ​ក្នុង​ភេជ្ជសៈទាំង​នោះ​សម្បូរ​ជាតិ​កា​ឡូរី​ច្រើន។ ដើម្បី​យក​ឈ្នះ​ទៅ​លើ​ការ​សម្ងក់​ទម្ងន់​អ្នក​គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ជា​ជាង​ការ​ផឹក​ភេស​ជ្ជសៈ។

បង្អែម
មានមនុស្សភាគច្រើនណាស់ដែលចូលចិត្តពិសារបង្អែម ជាពិសេស​ក្នុង​ពេល​ល្ងាច ឬ​នៅ​ក្រោយ​បាយ​រួច។ សូម​កុំភ្លេច​ថា​ជាតិ​ស្ករ​ដែល​នៅ​ក្នុង​បង្អែម​ទាំង​នោះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​ដូច​គ្នា។

ទម្លាប់ដេកយូរនៅថ្ងៃចុងសប្តាហ៍
មានអ្នកខ្លះទម្លាប់ដេកយូរ ឬដេកស្ទើរតែពេញមួយថ្ងៃនៅថ្ងៃចុងសប្តាហ៍ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ពុំបាន​បញ្ចេញ​សកម្មភាព​អ្វី​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន។ ប្រការ​សំខាន់​បំផុត​អ្នក​គួរតែ​ធ្វើ​ការ​ហាត់​ប្រាណឲ្យ​បាន​ទៀង​ទាត់ និង​ញ៉ាំ​ទឹក​ឲ្យ​បាន ៣០ ភាគ​រយ​នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ៕
13934014881
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់