បារាំង៖ ប្រទេសបារាំង បានសម្រេចបញ្ចប់បទបញ្ជារបស់ខ្លួន លើការពាក់ម៉ាស់នៅទីខាងក្រៅ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ។ និន្នាការទប់ស្កាត់ជំងឺ COVID-19 ដោយជោគជ័យ បានធ្វើឲ្យប្រទេសមួយនេះ ដកចេញបម្រាមគោចរ ចាប់ពីម៉ោង ១១យប់ ដល់ម៉ោង ៦ព្រឹក រយៈពេល ១០ថ្ងៃមុនកាលកំណត់ផងដែរ។
នាយករដ្ឋមន្រ្តីបារាំង លោក ហ្សង់ កាស្តេក បាននិយាយថា បម្រាមគោចរ ដែលនឹងផុតកំណត់ នៅថ្ងៃទី៣០ ខែមិថុនា នឹងត្រូវដកចេញផងដែរ នៅថ្ងៃអាទិត្យខាងមុខនេះ៕
មតិយោបល់