ព័ត៌មានជាតិ

អាហារ ៥ ប្រភេទ​ដែល​អាច​ប្រឆាំង​នឹង​រោគ​មហារីក

ក្នុង​ការ​បរិភោគ​អាហារ លោក​អ្នក​ប្រហែល​ជា​មិន​បាន ចាប់​អារម្មណ៍​ថា​អាហារ​ណា​ខ្លះ ដែល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ ឬ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​សុខ​ភាព​នោះ​ទេ ម្យ៉ាង​ទៀត​វា​អាច​បង្ក​ជា​ជម្ងឺ​ផ្សេងៗ​ដោយ​មិន​ដឹង​ខ្លួន។ ខាង​ក្រោម​នេះ​ជា​អាហារ​មួយ​ចំនួន​ដែល​ជួយ​លោក​អ្នក​ក្នុង​ការ​ការ​ពារ​ជម្ងឺ​ហារីក។

ខ្ញី

ខ្ញី​ត្រូវ​បាន​គេ​យក​មក​ប្រើ ជា​ថ្នាំ​ពេទ្យ ដើម្បី​ព្យា​បាល​ជម្ងឺ​ផ្តា​សាយ នឹង​ទល់​លាមក។ ខ្ញី​ស្រស់​អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង (គ្រឿងទេស) ។ បើ​ទោះ​បី​ជា​រស​ជាតិ​របស់​ខ្ញី​ស្រស់ ខុស​គ្នា​ពី​ខ្ញី​ក្រៀម​ក៏ដោយ ប៉ុន្តែ​អាច​ត្រូវ​បាន​ជំនួស​នៅ​ក្នុង​រូប​មន្ត​ជា​ច្រើន​ទៀត។ ជា​ទូ​ទៅ​អ្នក​អាច​ប្រើ ១/៨ ស្លាប​ព្រា​កាហ្វេ​នៃ​ខ្ញី​ក្រៀម ឬ ១ ស្លាប​ព្រា​បាយ​នៃ​ខ្ញី​ស្រស់។
ការ​ប្រើ​ប្រាស់​ផលិត​ផល​ខ្ញី​ស្រស់ និង​ខ្ញី​ក្រៀម បន្ថែម​ពី​លើ​ការ​ទទួល​ទាន​ថ្នាំ ប្រឆាំង​នឹង​ការ​ក្អួត​ចង្អោរ​របស់​ក្រពះ ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យា​បាល​ជម្ងឺ​មហារីក។
1
រមៀត

រមៀត​គឺ​ជា​ឱសថ​ក្នុង​គ្រួសារ​ខ្ញី​មួយ​ដែរ វា​ជា​ធាតុផ្សំ​ដែល​ធ្វើ​ឱ្យ​មាន​ការី​ពណ៌​លឿង ហើយ​ផ្ដល់​ស​ជាតិ​ពិសេស។ ការ​លាយ​បញ្ចូល​គ្នា​របស់​រមៀត​បាន​បង្ហាញ​លក្ខណៈ​សម្បត្តិ​អុកស៊ីដ​កម្ម​ប្រឆាំង​នឹង​ការ​រលាក ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​របស់​ជម្ងឺ​មហារីក។
រមៀត​ត្រូវ​បាន​ដក​ស្រង់​យក​មក​សិក្សា ព្រោះ​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ការ​ពារ និង​ការ​ព្យាបាល​ជម្ងឺ​មហារីក​មួយ​ចំនួន រួមទាំង​ពោះ​វៀន​ធំ ក្រពេញ​ប្រូស្តាត សុដន់ និង​មហារីក​ស្បែក។
2
ខ្ទឹមស

ខ្ទឹម​ស​មាន​ជាលិកា​ស្ពាន់​ធ័រខ្ពស់ និង​ជា​ប្រភព​ដ៏ល្អ​នៃ សារ​ជាតិ​ពណ៌​លឿង​ទុំ​ផង​ដែរ សារ​ធាតុ​ទាំង​អស់​នេះ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ទទួល​ទាន​ខ្ទឹម​ស​ច្រើន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជម្ងឺ​មហារីក នៃ​ក្រពះ ពោះ​វៀន បំពង់​អាហារ លំពែង និង​សុ​ដន់។ ខ្ទឹម​ស​ក៏​អាច​ការ​ពារ​ប្រឆាំង នឹង​ជម្ងឺ​មហារីក​តាម​រយៈ​យន្ត​ការ​ជា​ច្រើន​ក្នុង​នោះ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​បាក់​តេរី និង​ការ​បង្កើត​នៃ​សារ​ធាតុ​បង្ក​ជម្ងឺ​មហារីក​នេះ ការ​លើក​កម្ពស់​ការ​ជួស​ជុល DNA និង​ជំរុញ​ឲ្យ​មាន​ការ​ស្លាប់​នៃ​កោ​សិកា។ ខ្ទឹម​ស​គាំទ្រ​ការ​បន្សាប​ជាតិ​ពុល នៅ​ក្នុង​រាង​កាយ និង​អាច​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម។
13934686744
ម្ទេស

ម្ទេស​មាន​ផ្ទុក​សារ​ធាតុ​ដែល​អាច​បំបាត់​ការ​ឈឺចាប់​បាន។ពេល​ដែល​សារ​ធាតុ​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​ស្បែក វា​បណ្តាល​ឱ្យ​លេច​ឡើង​សារ​ធាតុ​គីមី​ម្យ៉ាង ដែល​គេ​ហៅ​ថា​សារ​ធាតុ​ផូស្វ័រ ដែល​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​កន្លែង​នោះ។
ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​អ្នក​គួរ​តែ​យក​ម្ទេស​មក​ត្រដុស ដែល​កន្លែង​ដែល​អ្នក​មាន ការ​ឈឺ​ចាប់​នោះ​ទេ។ ម្ទេស​ត្រូវ​បាន​យក​ មក​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដោយ​សារ​តែ​ពួក​វា​អាច​បណ្តាល​ឱ្យ​រលាក ប្រសិន​បើ​ពួក​វា​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក។
ដូច្នេះ​ប្រសិន​បើ អ្នក​មាន​ការ​ឈឺ​ចាប់ និង​ចង់​ប្រើ​ប្រាស់អំណាច​នៃ​ម្ទេស សូម​សាក​សួរ គ្រូ​ពេទ្យ។ ម្យ៉ង​ទៀ​តម្ទេស​មាន​សមត្ថ​ភាព​ក្នុង​ការ​ព្យា​បាល ការ​ឈឺស​សៃ​ប្រសាទ បន្ទាប់​ពី​ការវះ​កាត់​ជម្ងឺ​មហារីក។ ផល​ប្រយោជន៍​មួយ​ទៀត​នៃ​ម្ទេស គឺ​ពួក​វា​អាច​ជួយ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ។
3
ជីអង្កាម

ជី​អង្កាម គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ត្រូវ​បាន​គេ​យក​មក​ប្រើ​រយះ​ពេល​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ សម្រាប់​ជា​ជំនួយ​ក្នុង​ការ​រំលាយ​អាហារ ដើម្បី​បន្ថយ​ឧស្ម័ន​រំលាយ​ការ​ឈឺ​ចាប់ និង​ជម្ងឺ​រាគ​រូស។ វា​ក៏​អាច​ជួយ​ព្យាបាល​រោគសញ្ញា​នៃជម្ងឺ​ពោះ​វៀន ឆាប់​ខឹង និង​ការ​ពុល​អាហារ។ ជី​អង្កាម​ធ្វើ​ឲ្យ​សាច់​ដុំនៃ​ក្រពះ​មាន​លំ​នឹង និង​លំហូរ​នៃ​ទឹក​ប្រមាត់​កាន់​តែ​ប្រសើរ​ដែល​ជួយ​ជំរុញ​ឲ្យ​អាហារ​ឆ្លង​កាត់​ក្រពះ​យ៉ាង​ឆាប់​រហ័ស។
ប្រសិន​បើ​ការ​ព្យាបាល​ជម្ងឺ​មហារី​របស់​អ្នក​ធ្វើ​ឲ្យ​រង​ទុក​ដល់​ការ​ឈឺ​ក្រពះ។ សូម​ព្យាយាម​ផឹក​តែ​ជី​អង្កាម។ សូម​យក​ស្លឹក​ជី​អង្កាម​ស្ងួត​ឆុង​ជា​មួយ​ទឹក​ក្តៅ ឬបន្ថែម​ស្លឹក​ស្រស់​ទៅ​ក្នុង​ទឹក​ឆ្អិន​ទុក​រយះ ពេល ២-៣ នាទី​សឹម​ញ៉ាំ។

ជី​អង្កាម​ក៏​អាច​បន្ធូរ​ការ​ឈឺ​បំពង់​ក ចំពោះ​ហេតុ​ផល​នេះ​វា​ត្រូវ​បាន​ប្រើ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ដំ​បៅ​មាត់ ដែល​អាច​កើត​ឡើង​ពី​ការ​ព្យាបាល ដោយ​ប្រើ​សារ​ធាតុ​គីមី និង​វិទ្យុ​សកម្ម ឬ​ជា​គ្រឿង​ផ្សំ​ដ៏សំខាន់ នៅ​ក្នុង​ការ​ព្យា​បាល​សម្រាប់​លក្ខខណ្ឌ​នេះ៕
5

ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង

មតិយោបល់