ព័ត៌មានជាតិ

រថយន្តមន្ទីរពេទ្យឯកជន បើកលឿនមិនប្រយ័ត្នជ្រុលទៅរថយន្តព្រូសបត់ចូលព្រលាន បណ្ដាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមន្ទីរពេទ្យឯកជន និងរថយន្តព្រូស ស្ថិតតាមបណ្ដោយផ្លួវសហព័ន្ធរុស្ស៊ី ម្ដុំមុខព្រលានយន្តហោះពោធិ៍ចិនតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តមន្ទីរពេទ្យឯកជនសម្ភពខ្មែរឌីមេឌីឃ័រ​ពណ៌ស មិនមានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតបោះពួយក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តតូយូតាព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AV-4597 ដែលធ្វើដំណើរពីកើតទៅលិច បានបត់ចូលព្រលានយន្តហោះ ពេញទំហឹងចំផ្នែកកង់មុខខាងស្ដាំ បណ្ដាលឲ្យដាច់ និងរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកចំណុចកើតហេតុ ដោយមិនប៉ះពាល់សម្បត្តិរដ្ឋ ក៏ឲ្យភាគីទាំងពីរសំរបសំរួលគ្នា ដោយខាងរថយន្តមន្ទីរពេទ្យឯកជន ព្រមយករថយន្តទៅជួសជុលមួយស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕

មតិយោបល់