ព័ត៌មានជាតិ

​​អ​តី​ត​​ប្រធា​ន​ជា​ន់​ខ្ពស់​ ​តំ​ប​ន់​ស្វ័​យ​យ័​ត​អេ​ស្ប៉ាញ​​​មើ​ល​ទ​ស្សនា​វ​ដ្តីសិ​ច​​ក្នុង​ពេ​ល​​ប្រជុំ​

ក្នុងកិច្ចប្រជុំមួយ ដែល​ធ្វើឡើងនៅក្នុងប្រទេស​អេស្ប៉ាញ ជាជាងការស្តាប់ និងការ​ធ្វើអធ្យាធិបាយ ​លោក Miguel Angel Revilla ត្រូវបានគេ​ចាប់រូបភាព ​បាន លោកកំពុងមើលទស្សនាវដ្តី អាក្រាត​។​

ក្នុងរូភាពនេះដែរលោក Miguel Angel Revilla អាយុ ៧១ ឆ្នាំ ​ដែលជា​​អតីត​ប្រធានជាន់ខ្ពស់ តំបន់ស្វ័យយ័តនៅ Cantabria បាន​មើល​ទស្សនាវដ្តីអាក្រាត ក្នុងអំឡុងពេលប្រជុំ កាលពីថ្ងៃទី ២៤ ខែ កុម្ផៈ​នេះ​។​

ជាមួយនឹងបញ្ហានេះដែរ លោក Miguel Angel Revilla បានទទួលរងការរិះគន់យ៉ាងច្រើន ពីបណ្តា​អ្នកលេងធ្វិតទ័រ និងបណ្តាញសង្គមផ្សេងៗ ខណៈដែល អ្នកថតរូប Andres Fernandez ដែល​ជាអ្នក​ថតរូប កាសែតក្នុងស្រុក El Diario Montanes បានចែកចាយនៅលើធ្វីតទ័រ ។
​ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក Miguel Angel Revilla បានឆ្លើយតបវិញថា វា​ជារឿងធម្មតានោះទេ ដែលលោក​ត្រូវបើកទំព័រឆ្លង​ទំព័រសិច ដើម្បីស្វែងរក​អត្ថបទ ទាក់ទង នឹង ជោគវាសនា​របស់ លោក Miguel Blesa ដែលជា​អតីត​អភិបាល​នៃ​ធនាគារ Caja Madrid ៕​
2014-02-27_181044

មតិយោបល់