ព័ត៌មានជាតិ

ម្ចាស់ក្លិប Cardiff City អបអរ​ខួប​​កំណើតជាមួយនឹង​​នំខេករូបនាគ​ប្រវែង​ ២០ម៉ែត្រ​

លោក Vincent Tan ដែលជា​​ម្ចាស់ក្លិប Cardiff City នៅពេលថ្មីនេះៗ ​បាន​ធ្វើកម្មវិធីខួបកំណើត​របស់ខ្លួន ​ជាមួយនឹង នំខេកនាគ ប្រវែង ២០ ម៉ែត្រ​។​
​កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅនេះ ​​លោក Vincent Tan បាន​ធ្វើខួបកំណើត​របស់ខ្លួន ។ លោក Vincent Tan ត្រូវបានគេស្គាល់យ៉ាង​ច្បាស់ថាជាមហាសេដ្ឋីនៅម៉ាឡេស៊ី ​ហើយក៏ជាម្ចាស់ក្លិប​បាល់ទាត់ Cardiff City ក្នុងក្របខណ្ឌ ​របស់អង់គ្លេស English Premiership បានបង្ហាញភាព​អស្ចារ្យ​ ជាមួយនឹងនំខេកនាគ ដោយមាន​វត្តមាន មនុស្សជាច្រើនចូលរួម ។នំខេកនាគ​ របស់ លោក Vincent Tan មានប្រវែង ២០ម៉ែត្រ ជារូបសត្វនាគ ។

ក្រៅពីនំខេក នាគប្រវែង ២០ ម៉ែត្រ លោក Vincent Tan ក៏មាននំខេកនាគផ្សេងៗតូចៗ ។ នំខេកនាគនេះដែរ ​តំណាង​ឲ្យ និម្មិតសញ្ញា ដែលមាននៅលើទងជាតិរបស់ក្លិប ។​ នំខេកប្រភេទនេះដែរវាបានកើតឡើងតាំងពីឆ្នាំ ១៩៥២ ដោយ​ត្រូវបាន​ជួលមនុស្សឲ្យធ្វើរយៈពេល ៣ ខែ​ទើប​ហើយ​។​

លោក Vincent Tan គឺជា​មនុស្ស​ម្នាក់នៅតំបន់អាស៊ី ដែលមាន​ឥទ្ធិពលបំផុត ។ តែទោះជាយ៉ាងណា លោកហាក់ដូចជា​មិនសូវទទួលបានជោគជ័យ​លើ​ជំនួញ វិស័យបាល់ទាត់​ប៉ុន្មានោះទេ​។​
​ម្ចាស់ក្លិបបាល់ទាត់រូបនេះ ក៏មានគម្រោងនឹង ផ្លាស់ប្តូរឈ្មោះក្លិប ពី Cardiff City ទៅ Cardiff Dragon ផងដែរ​៕​




មតិយោបល់