ព័ត៌មានជាតិ

ទូរទស្សន៍ម៉ិកស៊ិកសរសេរឈ្មោះកីឡាករ​ Alexis Sanchez ខុស ទៅជា​​តារាសិច​អាមេរិក​

ស្ថានីយ៍ទូរទស្សន៍ នៅ ម៉ិចស៊ិក ​បាន​ធ្វើ​ឲ្យ ទស្សនិកជនស្នេហាវិស័យកីឡា​ចាប់អារម្មណ៍យ៉ាងខ្លាំង ​ខណៈដែល​សរសេរ​ឈ្មោះ ខ្សែប្រយុទ្ធ Alexis Sanchez ដោយ​ដាក់ឈ្មោះ តារា​សិចស របស់​អាមេរិក ​ទៅវិញ ។​

រឿងនេះដែរ​វា​បានកើតឡើង នៅក្នុងការប្រកួត ជួបជើងតំបូងរវាងក្លិប Manchester City និងក្លិប Bacelona ដែលធ្វើឡើងនៅ Etihad ក្នុងក្របខណ្ឌ Champions League ។ ស្ថានីយ៍ទូរទស្សន៍ម៉ិកស៊ិក​បានសរសេរឈ្មោះ កីឡាករ Alexis Sanchez ទៅជា Alexis Texas ដែលជា​តារាសិចរបស់អាមេរិកនោះ ។ ការច្រឡំនេះដែរ​វាបានកើតឡើង នៅនាទីបន្ទាប់នៃការប្រកួត ​ខណៈដែល​ដូរជាមួយនឹងកីឡាករ Neymar នោះ​។​កំហុស​នេះដែរ​បាន​ក្លាយ​ជា​វេទិកា របស់អ្នកលេង​ ធ្វិតទ័រ និង ហ្វេសប៊ុក ។​

នាង Alexis Texas ជា​តារាសិច ​មានវ័យ ២៨ ឆ្នាំ ​ហើយរយៈពេល ៧ ឆ្នាំហើយដែលនាង​ដើរ​វិថីនេះ នាង ក៏ធ្លាប់​​ជាប់ជា​តារាសិចស៊ីទាំង ១២ ​ប្រចាំទស្សនាវដ្តី Maxim ​កាលពីឆ្នាំ ២០១០ ៕​





មតិយោបល់