ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា របួសធ្ងន់២នាក់

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ កាលពីវេលាម៉ោង៥និង២៥នាទីទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ករណីខាងលើនេះបង្កដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ៣ផ្លូវ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ3A-1468 បើកបរដោយឈ្មោះ រី ចំណាប់ ភេទប្រុស អាយុ៣២ឆ្នាំ បានបើកបុកពីក្រោយរថយន្ត ហ៊ីយ៉ាន់ដាយ៥ផ្លូវ ពាក់ស្លាកលេខ ក្រចេះ3A-0459 បើកបរដោយឈ្មោះ ខែត ស៊ីរ៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ សមត្ថកិច្ចបន្តថា ដោយសាររថយន្តបង្កបើកល្បឿនលឿនពេក បានបុកពីក្រោយរថយន្ត១គ្រឿងទៀត បណ្តាលឲ្យ ជនរងគ្រោះ២នាក់របួសធ្ងន់។

បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តទាំង២ត្រូវបានរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

ហ៊ីយ៉ាន់ដាយ២គ្រឿងសាកកម្លាំងគ្នា

មតិយោបល់