ព័ត៌មានជាតិ

David Moyes ប្រឈមមុខនឹង​ការ​ចាកចេញពី​ទឹកដី Old Trafford

ថ្មីៗនេះដែរ ​បន្ទាប់ពីក្លិបបិសាចក្រហម​រងការ​បំបាក់ពីក្លិប Olympiacos មានព័ត៌មានជាច្រើន ​ដែលក្លាយ​ជា​ភ្លើងក្នុងទ្រូងរបស់​អ្នកចាត់ការទូទៅរបស់ក្លិប បិសាចក្រហម លោក David Moyes ដែលទាក់ទងនឹងព័ត៌មានបណ្តេញចេញ​។​
តាមរបាយការណ៍ពីពិភពកីឡានានា បាន​ឲ្យដឹងថា ​លោក David Moyes គ្មានសមត្ថភាព​ក្នុងការគ្រប់គ្រងក្លិប ​នោះទេ ក្នុងករណីនេះ គាត់គួរតែចាកចេញពីទឹកដី Old Trafford ជាជាង​ឲ្យអ្វីៗ​ដែលបាត់បង់ច្រើនជាងនេះ​ ។​

ក្រោយព័ត៌មាន​នេះ និយាយពីមួយ​ ទៅមួយ ​អ្នកនាំពាក្យ​របស់ បិសាចក្រហម បាន​និយាយថា អ្វីៗ​ទាំងអស់នោះ វាគ្រាន់តែ​ជាពាក្យចចាម​អារាមនោះទេ ដោយ​វាមិនសមហេតុផលឡើយ ។​ក៏ប៉ុន្តែ​ខាង​កាសែត ល្បីឈ្មោះក្នុង​ចក្រភពអង់គ្លេសនានា​ បានចុះផ្សាយថា បើសិនជា គាត់មិន​ធ្វើ​ឲ្យបិសាចក្រហម​ឡងកូដវិញនោះទេក្នុងរយៈពេល ១ ខែ​ គាត់នឹង ​ស្ថិតលើលក្ខណ ដូចអ្វីដែលគេកំពុងនិយាយហើយ​៕​
2014-02-27_215204

មតិយោបល់