ព័ត៌មានជាតិ

Victor Valdes គោលបំណង​នឹង​ចាកចេញពី Bacelona ទៅកាន់ ហង្ស​ក្រហម​

អេស្ប៉ាញ៖កុងត្រា​របស់​អ្នកចាំទីរបស់អេស្ប៉ាញ Victor Valdes នឹង​ផុតកុងត្រា​ជាមួយនឹងក្លិប Bacelona នៅរដូវកាលនេះ ហើយក៏បានបង្ហាញគោលបំណង​ចាកចេញពី​ពហុកីឡដ្ឋាន Camp Nou ដោយកំពុង​សំឡឹងមើលក្លិបថ្មី ដែល​ខ្លួនគួរតែជ្រក​។​
ពេលកន្លងទៅគេជឿជាក់ថា បន្ទាប់ពីមេធំរបស់ក្លិប Bacelona លោក Sandro Rosell លាលែងពីតំណែង ទៅលើបញ្ហា​កេងបន្លំទឹកប្រាក់ ផ្ទេរកីឡាករ Neymar នោះ កីឡាករ Valdes នឹង​បន្តស្នាក់នៅ ។ ទោះបីជាយ៉ាងនេះក្តី កីឡាករ​វ័យ ៣២ ឆ្នាំ ដែលជា​អ្នកចាំទី បាន​​ច្រានចោលនូវព័ត៌មាននេះ ។​

កីឡាករ Valdes មានបំណងប្រាថ្នា​ចង់​ទៅលេង​ឲ្យក្លិបថ្មី ក្រុមថ្មី ហើយក្លិប ហង្សក្រហម​ជាគោលដៅរបស់គេផងដែរ​។​
ក្នុងក្រសែភ្នែករបស់ Valdes ​ហង្សក្រហមនៅពេលនេះ ​មាន​កីឡាករ ពីរ ដែលខ្លួនអត់ទ្រាំមិនសរសើរនោះ គឺ Luis Suarez និង Steven Gerrard ដោយកីឡាករ Steven Gerrard ជាប្រធានក្រុម ​របស់ហង្សក្រហម ដែល​លេង​ជាច្រើនឆ្នាំហើយ។​
ទន្ទឹមជាមួយនឹងគ្នានេះដែរ Luis Suarez ជាកីឡាករលេខ ១របស់ហង្សក្រហម ដែលតែងតែ​ស្វែងរកគ្រាប់បាល់ និងជួយឲ្យក្រុមមានមុខមានមាត់គ្រាន់បើ​។​

មុននឹង Valdes ក្លាយជាបេក្ខភាពរបស់ហង្សក្រហម ក្លិបមួយនេះមានកីឡាករ Pepe Reina ដែលខាង Napoli ខ្ចីយកទៅចាំទី ហើយកីឡាករនេះ គ្មានបំណង​នឹង​វិលត្រឡប់​មកកាន់ទឹកដី Anfield ឡើយ​៕
2014-02-27_221736

មតិយោបល់