ព័ត៌មានជាតិ

អតីតអ្នកវាយតិន្នីស Victoria Vanucci ក្លាយ​ជា​តារាសិច​ប្រចាំទស្សនាវដ្តី​​អាស​អាភាស​

គ្មានការសង្ស័យ ​ជាមួយនឹង​អតីតអ្នកវាយតិន្នីស នាង Victoria Vanucci ហើយក៏ជា​អតីតមិត្តស្រីកីឡាករបាល់ទាត់ ដែលមាន​រឿង​​ប្រវត្តិសាស្ត្រដ៏ក្តៅគគុក ប៉ុន្តែ​នៅក្រោយ​​រឿងដ៏ក្តៅគគុកនោះ ក៏មាន​សោកនាដកម្មទុក្ខសោក​ផងដែរ​។​

ពិតណាស់ ជាមួយនឹងរូបភាពដ៏សិចស៊ីរបស់អតីត​អ្នកវាយតិន្នីស​លំដាប់ពិភពលោក នាង Victoria Vanucci ​កាលពីនាង​​នៅ​ជា​កីឡាករ​​ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ ចំពោះ​ស្នៀ​តវាយកូនបាល់របស់នាង ។ ក៏ប៉ុន្តែ​ដោយសារតែបញ្ហារបួស នាង បានបញ្ចប់អាជីព ​ជា​អ្នកលេង ​តិន្នីសតែម្តង ។​
ចាកចេញពីពិភពវាយតិន្នីស ឬកូនបាល់នាង បាន​ទៅកាន់ពិភពកីឡាផ្សេង នោះគឺក្នុងពិភព​បាល់ទាត់ ​ដោយក្លាយជាមិត្តស្រីដ៏សិចស៊ីរបស់កីឡាករ ។​

ស្រីស្រស់​រូបនេះបានរៀបការ​​ជាមួយនឹង​អ្នកលេង Fabbiani កាលពីខែ សីហា ឆ្នាំ ២០០៩ តែ​ជាអកុសល​ជិវិតស្នេហារបស់នាង បានតែរយៈពេល ៣ ឆ្នាំក៏​ចែកផ្លូវគ្នាដើរ​។​ក្រោយ​ពីបរាជ័យ​លើរឿងស្នេហា ដែលជាសោកនាដកម្ម​ជីវិតរបស់នាង ​នាងក៏បាន​ចូលខ្លួនថត​ឲ្យទស្សនាវដ្តីសិច ​ជាមួយនឹង​ការថតបែប​សន្សំក្រណាត់​។​

ថ្មីៗនេះដែរ នាង Victoria Vanucci បាន​បន្តបង្ហាញខ្លួនសិចស៊ី លើទស្សនាវដ្តី Playboy ។ ស្រីស្រស់រូបនេះ ​គេ​ដឹង​ច្បាស់ថាធ្លាប់មានកូនស្រី ជាមួយនឹង​អតីតប្តីរបស់នាង ហើយបច្ចុប្បន្ន​មាន ផ្ទៃពោះ ជាមួយនឹងប្តីថ្មីរបស់នាង ឈ្មោះ Matias Garfunkel៕​












មតិយោបល់