ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូវ៉ាជែងរថយន្ត បណ្ដាលឲ្យជ្រុលទៅបុកឡានមួយគ្រឿងទៀត កិនស្លាប់មួយរំពេច

កណ្ដាលៈ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១និង៣៥នាទីរសៀល លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ ០៥-០៦។

ដំណើររឿង៖ នៅមុនពេលកើតហេតុខាងលើ បង្កឡើងដោយម៉ូតូ ១គ្រឿង ម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ម៉ឺន សារ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបើកមកពីត្បូងទៅជើង (ស្ពានគុណគ្រូ-ថ្នល់ទទឹង) លុះពេលមកដល់ចំណុចកើតហេតុបានឡើងវ៉ាខាងឆ្វេងរថយន្ត ១គ្រឿងមិនដឹងម៉ាក ជ្រុលទៅបុករថយន្ត ១គ្រឿងទៀតម៉ាក ហ្វុយស៊ោ (ប្រភេទដឹកទំនិញ) ពណ៌បៃតង ពាក់ផ្លាកលេខតាកែវ ៣A-០២៨២ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យអ្នកបើកម៉ូតូដួលចូលក្រោមកង់ឡានកិនស្លាប់មួយរំពេច។

មូលហេតុ៖ អ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង​ យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ រីឯសព ធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់