ព័ត៌មានជាតិ

បរិភោគ​ស៊ុប​ឆ្អឹង​ជំនី​ធ្វើ​ឲ្យ​​អ្នក​គេង​លក់​ស្រួល

ដោយសារ​តែ​ភាព​តប់​ប្រមល់​នៅ​ក្នុង​ចិត្ត ឬ​កា​គិត​ច្រើន​អ្នក ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​អ្នក​វិល​វល់​គេង​ក៏​មិន​លក់​បក់​ក៏​មិន​ល្ហើយ។ ការ​ធ្វើ​បែប​នេះ​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​មាន​ភាព​ចុះ​ខ្សាយ​ដោយ​ងាយ ហេតុ​នេះ​ហើយ​អ្នគួរ​តែ​បរិភោគ​អាហារ​មួយ​ណា​ដែល​ប៉ូវ​ដល់​សុខ​ភាព​ព្រម​ទាំង​អារម្មណ៍​របស់​អ្នក​ឲ្យ​ស្រស់​ស្រាយ​ឡើង​វិញ។ តាម​អ្នក​ជំនាញ​បង្ហាញ​ថា​ការ​បរិភោគស៊ុប​ឆ្អឹង​ជំនី លាយ​ជា​មួយនឹង​គ្រាប់​ឈូក​ស្រស់ អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​មាន​សារ​ធាតុ​ចិញ្ចឹម​ដែល​ជួយ​ដោះ​ស្រាយ​បញ្ហ​គេង​មិល​ក់​ថែម​ទៀត។
គ្រឿងផ្សំ៖
គ្រាប់ឈូកស្រស់ ១៥០ ក្រាម
ដំឡូង ២០០ ក្រាម
ឆ្អឹងជំនីសត្វ ៥០០ ក្រាម
គ្រឿងទេសផ្សេងៗ
របៀបធ្វើ

– ឆ្អឹងជំនីគួរតែកាប់ប្រវែង ៥ សង់ទីម៉ែត្រ រួចដាំទឹកឲ្យពុះ​បាន​ប្រហែល​ជា ៣ នាទី ដាក់​សាច់​ម្តង​មួយ​ដុំៗ ចូលកុំឲ្យដោយទឹកឈាមព្រោះមានក្លិនច្អាប។
– បកសំបកគ្រាប់ឈូកស្រស់ទាំងនោះ តែកុំយកបណ្តូលចេញ។
– យកគ្រាប់ផ្កាឈូកមកត្រាំទឹកក្តៅប្រហែលជា ១ នាទី។
– ដំឡូងកាត់ជាដុំៗ ៥ សង់ទីម៉ែត្រ សូម ឆ្អឹងជំនីដែរ។ បន្ទាប់មកយកវាត្រាំក្នុងទឹកក្តៅ ឬទឹកអំបិលដើម្បីជៀសវាងការនៅជាប់ជ័រ។
– រង់ចាំរហូតដល់ការរំងាស់ឆ្អឹងជំនីពុះបានប្រហែលជា ១៥ នាទី ទើបដាក់គ្រាប់ឈូកចូល។
– ចាប់ផ្តើមដាក់គ្រឿងទេសចូល។
– ដើម្បីឲ្យស៊ុបកាន់តែមានក្លិនឈ្ងុយនោះអ្នកគួរតែ ហាន់ជីល្អិតៗរោយពីលើ៕
1
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួួយនឹងដំណឹង​

មតិយោបល់