តាមប្រភព័ត៌មានបរទេសនានាបានឲ្យដឹងថា ក្មេងប្រុសតូចម្នាក់ត្រូវបានគេយកទៅលក់ ជាថ្នូរនឹងអង្កពីរបាវតម្លៃ ១២០ ដុល្លារ។ ហេតុការការណ៍នេះបានកើតឡើងទៅលើក្មេងប្រុសម្នាក់វ័យ ១៥ ឆ្នាំ ឈ្មោះ Seun Aderinwale រស់នៅក្នុងទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។កាលពីថ្ងៃច័ន្ទ ខណៈដែលបុរសម្នាក់ដែលនាំក្មេងអាយុ ១៥ ឆ្នាំខាងលើ បានមកដល់ហាងអង្ករជាកម្មសិទ្ធរបស់លោក lya Ibrahim បន្ទាប់មកក៏សួរតម្លៃអង្ករប៉ុន្តែបុរសរូបនោះមិនមានលុយទិញ ក៏សម្រេចចិត្តទុកក្មេងប្រុសម្នាក់ជាវត្ថុបញ្ជាំរហូតដល់គាត់យកប្រាក់មកលោះវិញ។ ទោះបីជាយ៉ាងណាបុរសរូបមិនបានត្រឡប់មកវិញឡើយ ក្រោយមកក្មេងប្រុសវ័យ ១៥ ឆ្នាំបានយំរៀបរាប់ប្រាប់គ្រូគង្វាលម្នាក់ថាគាត់ត្រូវបានគេពង្រាត់ និងលក់ជាថ្នូរសម្រាប់អង្ករពីថង់។ គ្រូគង្វាលបានចចារជាមួយម្ចាស់ហាងអង្ករ ហើយក៏ជួយលោះកុមារនោះទៅបាត់។ ប៉ុន្តែករណីនេះប៉ូលិសមិនបានដឹងពីហេតុការណ៍ដែលកើតមានឡើង ហើយក៏គ្មាននណាម្នាក់ធ្វើការប្តឹងអ្វីទាំងអស់៕
ព័ត៌មានជាតិ
មតិយោបល់