មហាសេដ្ឋី Richard Lugner បានចំណាយទឹកប្រាក់ចំនួន ៥ សែនដុល្លារ ដើម្បីទំនាក់ទំនងជាមួយនឹងអតតីតតារាសិច នាង Kim Kardashian ។
កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ ម្សិលមិញនេះ ដែរ នាង Kim Kardashian បានបង្ហាញវត្តមានក្នុងកម្មវិធីញ៉ាំអាហារពេលល្ងាច នៅ Vienna Opera Ball ដែលស្ថិតនៅក្នុងប្រទេសអូទ្រីស ។ក្នុងវត្តមាននោះនាង Kim បានហែរហមដោយម្តាយរបស់នាង អ្នកស្រី Kris Jenner ។
បើយោងតាមទំព័រ TMZ បានថ្លែងឲ្យដឹងថា សេដ្ឋីវ័យ ៨១ ឆ្នាំ លោក Richard Lugner មានការអាក់អនស្រពន់ចិត្តខ្លាំងណាស់ជាមួយនឹងនាង kim ។
ទំព័រដដែលបន្តថា នាង Kim ត្រូវបានមហាសេដ្ឋីខាងលើ បានណាត់ជួប ក្នុងលក្ខណ ចូលរួមសន្និសីទកាសែតជាមួយនឹងគាត់ ការញ៉ាំអាហារ រាំ និងតរូប ដោយចំណាយទឹកប្រាក់ចំនួន ៥ សែនដុល្លារ ។
ប៉ុន្តែ លោក Richard Lugner បាននិយាយថា វាមិនគ្រប់គ្រាន់នោះទេ ហើយគាត់មានអារម្មណ៍ថា បានចាញ់បោកនាង នូវចំនួនទឹកប្រាក់ ៥ សែនដុល្លារ ។ នៅពេលព្រឹក នាងហាក់សម្តែងកាយវិការ មិនធ្វើឲ្យមានសេចក្តីសុខ ហើយពេលរាត្រីក៏ដូចគ្នាដែរ ដោយនាងបានផ្លាស់ប្តូរកាលវិភាគ ងបើទោះបីជានាងបានញ៉ាំអាហារជាមួយ តែនាងមិនបានរាំជាមួយនោះទេ ដោយបង្វែរឲ្យម្តាយរបស់នាង រាំជំនួសវិញ ៕
មតិយោបល់