ព័ត៌មានជាតិ

Sergio Ramos ៖ ចុង​សប្តាហ៍​នេះ Real Madrid មិន​ចាញ់​នោះទេ

​អេ​ស្ប៉ាញ​៖​កីឡាករ Sergio Ramos បាន​ជឿជាក់ថា​ក្លិប Real Madrid នឹង​អាច​បំបាក់ ក្លិប Atletico Madrid នៅ​យប់​ថ្ងៃទី ២៥ ខែ ឧសភា នេះ​។​
​កីឡាករ​នេះ​បាន​ឲ្យឹ​ង​ថា ដោយសារតែ ក្លិប​អធិរាជ​ស បាន​បំបែក​កំណត់ត្រា និង​គោលដៅ​ជាច្រើន គ្រប់ពេល នៅ European Cup ជាពិសេស​នោះ ពាន​មិនតិចជាង ៩ ក៏ដូចជា​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ លោក​សង្ឈឹម​ថា​ក្លិបខ្លួន​មិន​មែន​គេ​ហៅ​ថា​ក្លិប​ចាញ់​នោះ​ទេ​។​

​ដោយឡែក សម្រាប់ Atletico Madrid អាចធ្វើ​បាន​តែ​ម្តង​គត់​នៅក្នុង​ឆ្នាំ ១៩៧៤ ដោយ​បំបាក់​ក្លិប Bayern Munich ក៏ប៉ុន្តែ​សម្រាប់ Sergio Ramos បាន​ជឿជាក់ថា សម្រាប់​ចុង​សប្តាហ៍​នេះ ខាង Real Madrid នឹង​ធ្វើឲ្យ​ម្ចាស់​ពានរង្វាន់ La Liga ថ្មី​នេះ ដឹងខ្លួន​។​

​កីឡាករ សញ្ជាតិ​អេ​ស្ប៉ា​ញ Sergio Ramos បាន​និយាយថា “​ពូកគេ​ពិតជា​សាក​សម នឹង​ទទួលបាន​ពាន La Liga ក៏ប៉ុន្តែ​មិន​ប្រាកដថា ពួកគេ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ ​ឯក​ពានរង្វាន់ Champions League នោះទេ​” ។ លោក បាន​បន្តថា លោក​ដឹង​ថា ការប្រកួត​លើក​នេះ​ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើប និង ជា​ការប្រកួត​ដ៏​លំបាក និង​ស្វិតស្វាញ​ជាទីបំផុត ៕​
maxresdefault

មតិយោបល់