ខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sergio Aguero នឹងស្ថិតនៅក្នុងបញ្ជីអ្នកលេង នាវគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ Capital One Cup ដែលធ្វើឡើងនៅថ្ងៃ អាទិត្យនេះ។
កីឡាករដែលស្វែងរកគ្រាប់បាល់បានយ៉ាងច្រើននៅ ក្លិប Manchester City រូបនេះបានអវត្តមាន ៥ ប្រកួត ដោយសារតែបញ្ហារបួសសរសៃពួរជើង ប៉ុន្តែ Sergio Aguero បានចូលរួមហ្វឹកហាត់នៅដើមសប្តាហ៍នេះ ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រូបនេះស្វែងរកគ្រាប់បាល់បាន ២៦ គ្រាប់ នៅរដូវកាលនេះ ដោយជួយឲ្យ មេឃខៀវឈ្នះក្លិប មាន់ខ្នាយមាស ដោយលទ្ធផល ៥-១ កាលពីថ្ងៃទី ២៩ ខែ មករា ។
អ្នកចាត់ការទូទៅរបស់ក្លិប មេឃខៀវ លោក Manuel Pellegrini បានបដិសេធមិនឲ្យ Sergio Aguero លេងទេ ខណៈដែលជួបជាមួយនឹង Sunderland ក៏ប៉ុន្តែពេលនេះ គាត់បានបញ្ជាក់ថា នឹងស្វាគមន៍គាត់មកកាន់ទីលានវិញ។
អ្នកចាត់ការទូទៅក្លិបខាងលើបន្តថា “គាត់គឺជាកីឡាករដ៏សំខាន់សម្រាប់ក្លិប ហើយគាត់នឹងចូលមកកាន់ទីលាននៅពេលខាងមុខនេះ” ។
បើទោះបីជា បង្ហាញវត្តមានកីឡាករ Sergio Aguero ចូលទីលានវិញ តែ លោក Manuel Pellegrini នឹងលេងនៅថ្ងៃអាទិត្យស្អែកនេះ ដោយគ្មានវត្តមានកីឡាករ ខ្សែការពារ Matija Nastasic និងខ្សែប្រយុទ្ធ Stevan Jovetic ខណៈដែលអ្នកទាំងពីរកំពុងប្រឈមមុខនឹងបញ្ហារបួស ៕
មតិយោបល់