អ្នកវាយកូនបាល់លំដាប់ពិភពលោក Roger Federer នឹងត្រូវបង្ហាញស្នៀតលេង ជាមួយនឹងកីឡាករលំដាប់ពិភពលោកដូចគ្នា លំដាប់ទី ២ Novak Djokovic នៅវគ្គពាក់កណ្តាលព្រ័ត្រ នៅ ក្នុងក្របខណ្ឌ Dubai Open បន្ទាប់ពី បំបាក់ កីឡាករ Lukas Rosol យ៉ាងចាស់ដៃ។
លទ្ធផលដែល កីឡាករ Roger Federer បំបាក់កីឡាករសញ្ជាតិឆេក ដោយលទ្ធផល ៦-២ និង ៦-២ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ហើយនឹងឡើងទៅប្រឈមមុខជាមួយនឹង អ្នកលេងជើងខ្លាំងសញ្ជាតិស៊ែប៊ី នៅថ្ងៃសុក្រម្សិលមិញនេះ។
ក្នុងជំនួបរវាង Roger Federer និង Novak Djokovic កាលពីថ្ងៃសុក្រម្សិលមិញនេះ ជាលទ្ធផល រយៈពេល ១ ម៉ោង កន្លះ កីឡាករ Novak Djokovic រងការភ្ញាក់ផ្អើល ក្រោមទម្រង់លេងរបស់ Roger Federer ដោយលទ្ធផល ៣-៦ ៦-៣ និង ៦-២ ។ សម្រាប់ជ័យជម្នះនេះដែរ Roger Federer នឹងឡើងទៅជួប កីឡាករ Tomas Berdych នៅថ្ងៃសៅរ៍នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕
មតិយោបល់