ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ ពែ​កមី ជាប់​ឈ្មោះ​បោក​គេ​ស៊ី​ហើយ​ឲ្យគេ​ថែ​ខ្លួន

​នាយ ពែ​កមី ដែល​មាន​ជីវិត​ជូរចត់ ពី​កម្មករ​សំណង់​ក្លាយ​ជា​តារា​សម្តែង​ និងកំប្លែង​ដ៏​ល្បី កំពុងតែ​ក្រ​សោម​បាន​នូវ ប្រជាប្រិយភាព​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ។ ក្រៅ​ពី​វត្ត​មាន​សម្តែង​កំប្លែង​នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធីអិន តារា​កំប្លែង​ល្បី​រលក​ក្រោយនេះ ក៏​មមា​រញឹក ណាស់ដែរ លើ​ការថត​រឿង និង ចេញ​ចម្រៀង​ជាច្រើន​វ៉ុល នៅ​ក្នុង​ផលិតកម្ម​ថោ​ន ។​

​សម្រាប់​បទ​ចម្រៀង ដែល ធ្វើឲ្យ​នាយពែ​កមី ល្បី ក្នុង​ផលិតកម្ម ថោ​ន នា​ពេលកន្លងមក មាន​បទ “​ឲ្យ​ប្រពន្ធ​ស៊ី​សៀង ឲ្យ​នាង​ស៊ី​ដល់​ស៊ុប​” ដែល​ជា​ទំនុកច្រៀង កវី​វ័យក្មេង ផលិតកម្ម ថោ​ន យឹម តា​ស្រង់ ។ ក្រៅ​ពី​បទ​នេះ នៅ​មាន​បទ “​កុំ​ភ្លេច​ស្វាយរៀង​” និង​មាន​បទ​ជាច្រើន ទៀត ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មជ្ឈដ្ឋាន អ្នកតាមដាន​សង្គម​សិល្បៈ​។

​ជាមួយនឹង​ជោគជ័យ ជា​បន្តបន្ទាប់ នាយ ពែ​កមី ក៏​កំពុង​ជាប់​ឈ្មោះថា ជា ប្រុស​ព្រាន ដោយ “​បោក​គេ​ស៊ី​ហើយ ឲ្យគេ​ថែ​ខ្លួន​” ស្រមោល​ខ្មៅ ដែល​កំពុង តាម​លង តារា​កំប្លែង​រូបនេះ ក៏​ជា​ចំណែក​មួយ ដែល​ធ្វើឲ្យ ពែ​កមី កាន់តែ​មាន​ភាព​រន្ទឺរ​បន្ថែមទៀត ដោយ​អ្នក​គាំទ្រ​របស់​ខ្លួន​ចង់ដឹង ចង់​ឭ​ថា មូលហេតុ​បានជា​ជាប់​ឈ្មោះ “​បោក​គេ​ស៊ី​ហើយ ឲ្យគេ​ថែ​ខ្លួន ” ? ។​

​ទាក់ទង​នឹង​រឿង​ដ៏​រសើប​នេះដែរ សូម​ប្រិយមិត្ត អ្នកតាមដាន សកម្មភាព តារា​កំប្លែង នាយ​ពែ​ក​មី សូម​ទប់ចិត្ត ឲ្យ​នឹង នៅ​ឲ្យ​ស្ងៀម វា​មិនមែន​ជា​រឿង​អាក្រក់​នោះទេ តែ​វា​ជា​រឿង​ដ៏​ល្អ​សម្រាប់ នាយ ពែ​កមី​ទៅ វិញ នោះទេ ដោយ​ភាព​ជាប់​ឈ្មោះ​នេះ​ដែរ​កើតចេញ​ពី​បទ​ចម្រៀង “​សុំទោស​ស្រី​ម្នាក់​” ដែល​មាន​នៅក្នុង​វីស៊ីឌី វ៉ុល ៣៥ របស់​ផលិតកម្ម ថោ​ន តែប៉ុណ្ណោះ ។ ដោយ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង នេះ​គឺ​នាយ ពែ​កមី បាន​ភូត​កុហក​ស្ត្រី​ម្នាក់ ឲ្យ​លង់​ស្រលាញ់​ខ្លួន ថែមទាំង​យក​ខ្លួនប្រាណ​របស់​នាង ទាំង​ដែល​ខ្លួន​មាន​ប្រពន្ធ កូន រួចរាល់​ហើយ​នោះ ។ ម្យ៉ាងវិញទៀត ក្រោយ​បោក​គេ​ស៊ី ហើយ ឲ្យគេ​ថែ​ខ្លួន កុំឲ្យ​ជួប​រឿង​ដូច​អ្វី​ដែល​ធ្លាប់​ជួប​ជាមួយ​នឹង​ខ្លួន ។ ហេតុ​ដូច្នេះ​ទើប​ជាប់​ឈ្មោះថា ជា “​បោក​គេ​ស៊ី​ហើយ​ឲ្យគេ​ថែ​ខ្លួន ” ៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

vp-48

មតិយោបល់