ព័ត៌មានជាតិ

ស្ត្រីត្រូវ​ការ ១០ នាទីប៉ុណ្ណោះ ដើម្បី​សម្រេចតណ្ហា

បុរស​តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សមត្ថ​ភាព​របស់​ខ្លួន ពេល​ដែល​នៅ​លើ​គ្រែ​ជា​មួយ​នឹង​ដៃគូ ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា​ស្ត្រី​ភាគ​ច្រើន​ត្រូវ​ពេល​វេលា​ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ ដើម្បី​ឈាន​ដល់​កំណុច​កំពូល។ នៅ​ពេល​ដែល​ប្រុសៗ​បញ្ចេញ​ទឹក​កាម​មក​ក្រៅ​មុន​ពេល​កំណត់ ពួក​គេ​តែង​តែ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​អន់​មិន​អាច​ផ្តល់​សេច​ក្តី​សុខ​ឲ្យ​ដៃ​គូរ​បស់​ខ្លួន​បាន​យូរអង្វែង តាម​ពិត​វា​មិន​ដូច​ជា​សុបិន​អាក្រក់​របស់​ប្រុសៗទាំងស្រុង​នោះ​ឡើយ ព្រោះ​ស្ត្រីត្រូវ​ការ​រយៈ​ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេច​ដល់​ចំណុច​កំពូល។

តើមនុស្សស្រីចង់បានបែបណា?
បើយោងតាមការស្ទង់មតិ ស្ត្រី​ត្រូវ​ការ​ពេល​វេលា​ច្រើន​បំផុត​ត្រឹម​តែ ១០ ទៅ ១៥ នាទី​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​ស្រេច​បំណង​ប្រាថ្នា​របស់​គេ​ហើយ។ ជា​ការ​ពិត​ណាស់​អ្នក​តែង​តែ​ចង់​ប្រែ​ក្លាយ​ការ​រួម​មេត្រី​ក្លាយ​ទៅ​ភាព​អស្ចារ្យ បន្ទាប់​ពីការ​ងារ​នោះ​ត្រូវ​បាន​សម្រេច។

តើបុរសគិតបែបណា ?
ប្រសិនបើអ្នកធ្វើការសាកសួរទៅកាន់ប្រុសនោះ អ្នក​នឹង​បាន​ឮ​រឿង​ខុសៗ​គ្នា​ទាំង​ស្រុង។ បុរស​ខ្លះ​និយាយ​លេង​សើច​ថា ខ្ញុំអាច​ធ្វើ​ឲ្យ​ដៃ​គូសប្បាយ​ចិត្ត​ក្នុង​រយៈ​ពេល ១០ នាទី​ពេញ ប៉ុន្តែ​ជាការ​ពិត​ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស​មួយ​ដល់​ធ្ងន់ ព្រោះ​មិន​បាន​គិត​ដល់​ចំណុច​សំខាន់​ដែល​ត្រូវ​ធ្វើ​ឲ្យ​ដៃ​គូរ​របស់​ខ្លួន​ទទួល​បាន​ភាព​ស្កប់​ស្កល់​ឡើយ។ ត្រូវ​ចាំ​ថា​មនុស្ស​ស្រី​ត្រូវ​ការ​ពេល​វេលា​ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​ដល់​ចំណុច​កំពូល​គេ​នឹង​មាន​អារម្មណ៍ ធុញ​ទ្រាន់, អស់​កំលាំង, ឈឺចាប់ ផង​ដែរ។ ក្នុង​ដំណាក់​កាល​នេះ​ប្រសិន​បើ​អ្នក​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង គឺជា​កិច្ចការ​មួយ​ដ៏ប្រសើរ​សម្រាប់​អ្នក​ទាំង​ពីរ។

បើតាមការស្ទង់មតិបុរសមួយចំនួនយល់ថា ស្ត្រីទាំងអស់ត្រូវការពេលវេលាយូរក្នុងការប្រពឹត្តិរឿងលើគ្រែ ហើយ​ពួក​គេ​នៅ​តែមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សមត្ថភាព​របស់​ខ្លួន។ ប៉ុន្តែ​ស្ត្រី​ត្រូវ​ការ​ពេល​ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេច​បាន​នូវ​ភាព​ស្កប់​ស្កល់​របស់​ខ្លួន បូក​រួម​ទាំង​ការ​បបោស​អង្វែល​ឲ្យ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ផង​ដែល​មុន​នឹង​ប្រតិ​បត្តិ​ការ។

សរុបមកវិញការប្រើរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ​ស្ត្រីអាច​ទទួល​បាន​នូវ​ភាព​កក្តៅ​ពេញលេ​ញ​ហើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ផ្លូវ​ភេទធ្ងន់​ធ្ងរ​ អ្នកគួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​វិធាន​ការ​ថ្មី៕
13936536271

មតិយោបល់