ព័ត៌មានជាតិ

វិធី​ការ​ពារ​ខ្លួន​ ឲ្យជៀស​ផុត​ពីការ​ឆ្លង​នៃជម្ងឺ​កាម​រោគ

កាម​រោគ​គឺ​ជា​ជម្ងឺ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំខាន់​ដល់​សុខភាព​ផ្លូវ​ភេទ​របស់អ្នក ហើយ​មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ខ្ពើម​រអើម នឹង​អ្នក​មាន​ជម្ងឺ​នេះ​។ ណា​មួយ​ជម្ងឺ​កាម​រោគ​គ្មាន​សញ្ញា​នៅ​ខាង​ក្រៅ​ឲ្យ​យើង​កត់​សំគាល់នោះ​ទេ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ការ​ពារ​ឲ្យ​បាន​ហ្មត់​ចត់​មុន​ពេល​សប្បាយ​រួម​គ្នា។
កុំនិយាយថាទេជាមួយស្រោមអនាម័យ
– នៅពេលអ្នកជាមួយដៃគូនៅក្នុងក្លឹប ឬការ៉ាអូខេ កុំគិតថា​គេ​ស្រឡាញ់​អ្នក​ដោយស្មោះ ហើយ​ក៏​កុំទាន់ជឿជាក់លើគេខ្លាំងពេក​ថា​គ្មាន​ផ្ទុក​ជម្ងឺ​អ្វី​នោះ លុះត្រាតែឆ្លងកាត់ការធ្វើតេសឈាមទើបដឹងការពិត។
– ទោះបីជាយ៉ាងណាក៏ដោយជម្ងឺកាមរោគមិនបង្ហាញរោគសញ្ញានៅខាងក្រៅនោះទេ។ នៅពេលដែលអ្នកដេកជាមួយនណាម្នាក់ត្រូវចង់ចាំថា ការ​ពារ​ប្រសើរ​ជាង​ព្យា​បាល​ធ្វើ​បែប​នេះទើប​មាន​សុវត្ថិ​ភាព​ទាំង​សង​ខាង។

ប្រើស្រោមអនាម័យ
– ការប្រើប្រាស់ស្រោមអនាម័យគឺជារឿងដ៏ប្រសើរ ដែលអាចឲ្យអ្នកជៀសផុតពីកាមរោគ ព្រមទាំងជម្ងឺផ្សេងៗទៀត។
– លើសពីនេះទៅទៀតស្រោមអនាម័យអាចការពារការមានផ្ទៃពោះដោយចៃដន្យ ព្រមទាមហានិភ័យជាច្រើនទៀត បន្ទាប់ពីការរួមភេទ។
– ពេលអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមបើកឆាកប្រយុទ្ធគួរតែកុំភ្លេចប្រើស្រោមឲ្យបានត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​មាន​ផល​វិបាក​ជា​មួយ នឹង​ការ​រមាស់​ដោយ​ជម្ងឺ​កាម​រោគ​ធ្វើ​ទុក្ខ៕
13936465281
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង​

មតិយោបល់