នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុបាន ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក៏បានមានការផ្ដាំផ្ញើដល់ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់ ត្រូវមានស្មារតីយកចិត្តទុកដាក់ ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងមុននឹងចាក់វ៉ាក់សាំងជូនពួកគាត់ឱ្យត្រឹមត្រូវ ។

ក្រោយពីចាក់វ៉ាក់សាំងរួច ត្រូវប្រឹក្សាជូនបងប្អូនមិនត្រូវប្រហែសខ្លួនឡើយត្រូវប្រកាន់វិធាន ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អគួរតមអាហារទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
សូមបញ្ជាក់ផងដែរថាយុទ្ទនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នាពេលនេះ ក្រុមគ្រូពេទ្យកងទ័ពនៃអង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានទទួលបទបញ្ជា ពី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទទួលភូមិសាស្ត្រក្រុងកោះរ៉ុង មាន២គោលដៅចាក់វ៉ាក់សាំង៕



មតិយោបល់