ព័ត៌មានជាតិ

ក្លិប​ ​Napoli​ ​ចុះ​កុ​ង​ត្រា​ជា​មួ​យ​នឹ​ង​​អ្នក​ចាំ​ទី​ថ្មី ​ខ​ណៈ​ ​ Jose​ ​Reina​ ​អា​ច​នឹ​ង​វិ​ល​ទៅ​កា​ន់​ហ​ង្ស​ក្រហ​ម​

ក្លិបបាល់ទាត់ Napoli បានចុះហត្ថលេខា ​ជាមួយនឹងកីឡាករអ្នកចាំទី សញ្ជាតិអេស្ប៉ាញ​ Toni Doblas រហូតដល់ចប់រដូវកាលនេះ ស្របពេលដែល​វិបត្តិ​អ្នកចាំទី ១ បានកើតឡើង​។​

ប្រធានក្លិប Napoli ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ទៅលើកីឡាករ​អ្នចាំទី ដែលបានខ្ចីពី ក្លិប ហង្សក្រហម លោក Jose Reina ដែលអាចនឹងទៅ កាន់ហង្សក្រហមវិញ បើទោះបីជាគាត់ប្រកាសថា នឹងមិនទៅអង់គ្លេសវិញ ។ ទន្ទឹម​ជាមួយនឹងគ្នានេះដែរ ក្លិបមួយនេះ កំពុងមានវិបត្តិអ្នកចាំទី ​សញ្ជាតិប្រេស៊ីល កីឡាករ Rafael Cabral ដែលមានបញ្ហារបួស ក្នុងអំឡុងពេលជួបក្លិប Swansea កាលពីសប្តាហ៍កន្លងទៅ​។​

ខាងក្លិបបានចេញសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រខ្លួន ឲ្យដឹងថា “អ្នកចាំទី វ័យ ២៣ ឆ្នាំ ​សញ្ជាតិអេស្ប៉ាញ បាន​ឆ្លងកាត់ពិនិត្យសុខភាពរួចរាល់ ដោយទទួលការហ្វឹកហាត់កាលពីល្ងាច​ថ្ងៃព្រហស្បត្តិ៍កន្លងទៅ” ។​
សូមបញ្ជាក់ផងដែរថា អតីត​អ្នកចាំទី ក្លិប Real Betis និង Real Zaragoza ទើបតែបានកុងត្រា​ជាមួយនឹងក្លិប Khazar Lankaran រយៈពេល ១ ឆ្នាំ ដែល​ធ្វើឡើងនៅដើម​ឆ្នាំនេះ​៕​
Napoli-v-Sampdoria-Rafa-Benitez_3062420

មតិយោបល់