លោក Tony Bates អតីតនាយកប្រតិបត្តិក្រុមហ៊ុន Skype និងបច្ចុប្បន្នជាអនុប្រធានជាន់ខ្ពស់ Microsoft បានលាឈប់ពីតំណែង ដោយមិនបញ្ជាក់មូលហេតុ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក Tony Bates បានលាឈប់ពីក្រុមហ៊ុន ហើយចំពោះមូលហេតុនោះមិនត្រូវបានបញ្ជាក់ឡើយ គេគ្រាន់តែដឹងថានៅមុននេះ មានព័ត៌មានចចាមអារ៉ាមថា លោក Tony Bates នឹងជាប់ឈ្មោះក្នុងការជ្រើសតាំងជានាយកប្រតិបត្តិ Microsoft ដែរ។
ក្រុមអ្នកសារព័ត៌មានបានទាក់ទងខាងក្រុមហ៊ុន Microsoft ដើម្បីសុំការបំភ្លឺ ប៉ុន្តែត្រូវបាន Microsoft បដិសេធមិនធ្វើអត្ថាធិប្បាយ៕
មតិយោបល់