ព័ត៌មានជាតិ

ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពន្លះ​ជាមួយនឹង​យ៉ាម៉ាហា​អាស៊ី​រុស បណ្ដាល​មនុស្ស​៤​នា​ក់រង់​របួសស្រាល​

​ភ្នំពេញ​៖ បុរស​២​នាក់​បានរ​ង់​របួសស្រាលខ​ណៈ ដែល​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​យ៉ាម៉ាហា​អាស៊ី​រុស មួយគ្រឿង ជិះ​បត់​ឆ្លងផ្លូវ​ហើយ​មិន​ទាន់​បត់​ផ្លូវ​ផុត​ផង​ក៍​ជិះ​បត់​ត្រលប់​ក្រោយ​វិញ មិន​ខ្វល់​ពី​អ្នកធ្វើ​ដំណើរ​នៅ​ពីមុខ ក៍​បណ្ដាលអោយ ម៉ូតូ ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង ជិះ​ដោយ​បុរស​២​នាក់ បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ។

​ហេតុ​ការណ៌​នោះ​កើតឡើង​ការពីរ​វេលា​ម៉ោង​១២ និង​៥០​នាទី​យប់​ឈានចូល ថ្ងៃទី​៣១ ខែ​កក្ដ​ដា​ឆ្នាំ​២០១៤​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ត្រង់​ចំណុច​រង្វង់​មូល​កួច​កំនុង ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ ម៉ូតូ យ៉ាម៉ាហា​អាស៊ី​រុស មួយគ្រឿង ពណ៌​ស​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1cc.4712 ជិះ​ដោយ​បុរស​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម ព្យាយាម​បត់​ឆ្លងផ្លូវ​ហើយ​មិន​ទាន់​បត់​ផ្លូវ​ផុត​ផង​ក៍​ជិះ​បត់​ត្រលប់​ក្រោយ​វិញ​ភ្លាមៗ មិន​ខ្វល់​ពី​អ្នកធ្វើ​ដំណើរ​នៅ​ពីមុខ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៍​បាន​បុក​ជាមួយ ម៉ូតូ ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង ធ្វើ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន បុក​បញ្ចា​សទិស​គ្នា យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​៤​នាក់​ខាងលើរ​ង់​របួសស្រាល ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​រង់​ការខូចខាត​ផ្នែក​ខាង​មុខ​ស្ទីរ​ទាំងស្រុង ហើយ​ម៉ូតូ​យ៉ាម៉ាហា​អាស៊ី​មិន​បាន​រង់ការ​ខូតខាត​ទេ ។​

​ក្រោយពេល​កើត​សមត្ថកិ្ច​មិន​ចុះ​មកដល់​កន្លែងកើតហេតុ​ទេ ព្រោះ​នៅពេល កន្លែង​ភាគី​ខាង​ម៉ូតូ​យ៉ាម៉ាហា អាស៊ី​រុស បាន​សំ​ទោស​ទៅ​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ហើយ​សង​សំណង់​២៥ ដុល្លា ដើម្បី​បញ្ចាប់រឿង៕
2014-07-31_102419

មតិយោបល់