ព័ត៌មានជាតិ

គន្លឹះ​ដ៏​សំខាន់​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ

ស្នេហា​ជៀស​មិន​ផុត​ពី​ជួប​ឧបសគ្គ​ឡើយ ប៉ុន្តែ​បើ​បាន​ជួប​មនុស្ស​ដែល​យើង​ស្រឡាញ់​ហើយ​គួរ​តែ​រក្សា​ចំណង​មេត្រី​ភាព​ឲ្យ​បាន​ល្អ។ ជា​ពិសេស​នោះ​គឺ​ត្រូវ​មាន​ចិត្ត​អំណត់ និង​ផ្តល់​ពេល​ឲ្យ​បាន​គ្រប់​គ្រាប់ ដើម្បី​រឹត​បន្តឹង​ចំណង​ស្នហ៍​របស់​អ្នក​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ខាង​ក្រោម​នេះ​ដែល​គឺ​ជា​ការ​ណែ​នាំ​មួយ​ចំនួន​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​របស់​អ្នក​ឲ្យ​កាន់​តែ​ស្និទ្ធ​ស្នាល៖
១. គ្រប់គ្រងចិត្តច្រណែនរបស់អ្នក
ចិត្ត​ច្រណែន​ដែល​កើត​ចេញ​ពីសេច​ក្តី​ស្រឡាញ់ អាចធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​មាន​ការ​ភាន់​ច្រលំទាំង​ស្រុង។ ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​អ្នក​រក្សា គ្រប់​គ្រង​ចិត្ត​​ច្រណែន​របស់​ខ្លួន​នោះ អ្នក​នឹង​អាច​បញ្ចប់​ការ​ឃ្លាត​ឆ្ងាយ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​បាន។

២. ផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់
ការ​មានភាពស្និទ្ធស្នាលជាមួយនឹងមិត្តភក្តិ និង​ក្រុម​គ្រួសារ​ពិត​ជា​រឿង​មួយ​ដែល​ល្អ​បំផុត។ ប៉ុន្តែ​អ្នក​កុំ​ភ្លេច​ថា ការ​ផ្តល់​ពេល​វេលា​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ដៃ​គូ​របស់​ខ្លួន គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បំផុត។

៣. ផ្ញើរសារដែលមានភាពរ៉ូមែនទិច
ការបង្កើតនូវអ្វីដែលធ្វើឲ្យដៃគូររបស់អ្នកមានអារម្មណ៍រំភើប ដូច​ជា​ការ​ផ្ញើសារ​ដែល​មាន​លក្ខណៈ​រ៉ូមែន​ទិច​ពិត​ជាមិន​អាច​ខ្វះ​បាន ប្រសិន​បើ​អ្នក​ទាំង​ពីរ​នៅ​ឆ្ងាយ​ពីគ្នា។

៤. ស្តាប់នូវអ្វីដៃគូរនិយាយគ្រប់ពេលនៅជាមួយគ្នា
ពេលណាដែលអ្នករីករាយនៅជាមួយគ្នា ចូរស្តាប់​នូវ​អ្វី​ដែល​គេ​និយាយ និង​គាំ​ទ្រ​ជា​និច្ច។ មិន​ត្រូវ​ឈ្លោះ​ប្រ​កែក​គ្នា​នាំ​ឲ្យ​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​នោះ​ទេ ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​អ្នក​គួរ​តែ​និយាយ​អ្វី​ដែល​មាន​ភាព​ផ្អែម​ល្ហែម​ទើប​ប្រសើរ៕
13938245241

មតិយោបល់