ព័ត៌មានជាតិ

សម្បូរណាស់ផ្លូវជាតិលេខ២រឿងឡានដឹកដី បើកលឿនៗហើយមិនសូវគ្របទៀត សមត្ថកិច្ចគួរធ្វើដូចភ្លៀងរលឹម

កណ្ដាលៈ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន សហការជាមួយកំលាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរត្រួតពិនិត្យការដឹកជញ្ជូនខ្សាច់ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសនៅលើផ្លូវជាតិលេខ២១A។

ក្នុងករណីនេះគឺដើម្បីទប់ស្កាត់ការដឹកជញ្ជូន បណ្តាលឲ្យជ្រុះធ្លាក់ដីខ្សាច់ប្រឡាក់លើផ្លូវបង្កផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាការពារផ្លូវដែលបានស្ថាបនារួចឲ្យមានអាយុកាលប្រើប្រាស់បានយូរអង្វែង៕

មតិយោបល់