ព័ត៌មានជាតិ

សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​គឺ​ជា​ជន​រង​គ្រោះ​នៃ​ជម្ងឺថ្លើម

យើង​ដឹង​ហើយ​ថា ថ្លើម​គឺ​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ តែ​ប្រសិន​បើ​ថ្លើម​ចាប់​ផ្លើម​មាន​បញ្ហា វា​នឹង​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​រោគ​សញ្ញា​ផ្សេងៗ​នៅ​លើ​រាង​កាយ។ រោគ​សញ្ញា​ទាំនោះ​អាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ ស្បែក ភ្នែក ដង្ហើម និង​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ដើម ហេតុ​នេះ​អ្នក​គួរ​តែ​ស្វែង​យល់ ដើម្បី​ធ្វើ​ការ​បង្ការឲ្យ​ទាន់​ពេល​វេលា។
ស្បែក ក្រចក និងភ្នែកឡើងពណ៌លឿង
ការ​ផ្លាស់​ប្តូរ​នៃ​អវៈ​យវៈ​ទាំង​នេះ​ក្លាយ​ទៅ​ជា​ពណ៌​លឿង អាច​ជា​សញ្ញា​ដំបូង​ដែល​បញ្ជាក់​ថា ភាគ​រយ​នៃ​ការ​កើត​ជម្ងឺ​ថ្លើម​គឺមាន​ច្រើន​បំផុត។ វា​ជា​រោគ​សញ្ញា​ទូ​ទៅ​នៃជម្ងឺ​ថ្លើម​ដូច​ជា ​ជម្ងឺ​រលាក​ថ្លើម ដោយ​សារ​តែការផឹកស្រា ជក់បារី ឬមាន​ជាតិ​គីមី​ច្រើន​ពេក​ចូល​ក្នុង​ខ្លួន។ តាម​រយៈ​រោគ​សញ្ញា​ដែល​បង្ហាញ​ដំបូង​នេះ អ្នក​អាច​ធ្វើ​ការ​ពិនិត្យ និង​ព្យា​បាល​ទាន់​ពេល​វេលា។

រង្វង់ភ្នែកឡើងខ្មៅ
ពេលដែលស្បែកនៅជុំវិញភ្នែកឡើងពណ៌ខ្មៅខ្លាំង វា​អាច​ឆ្លុះ​បញ្ជាំង​ពី​ស្ថាន​ភាព​ដែល​អ្នក​កំពុង​តែ​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​ដោយ​សារ​តែ​ជម្ងឺថ្លើម។ ពេល​ថ្លើម​ត្រូវ​បាន​រង​របួស វា​អាច​បណ្តោល​ឲ្យ​ខូច​ខាត​ដល់​ស្បែក នៅ​ជុំវិញ​ភ្នែក ជា​ពិសេស​ធ្វើ​ឲ្យ​រង្វង់​ភ្នែក​មាន​ភាព​ខ្មៅ​ងងឹង។ ម្យ៉ាងទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អាការៈ​អស់​កំលាំង និង​ឈឺ​ចាប់​ត្រង់​រង្វង់​ភ្នែក ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​មិន​ស្រួល​បែប​នេះ សូម​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​យោបល់​ភ្លាមៗ។

ដង្ហើមមានក្លិនអាក្រក់
នៅពេលដែលប្រិតិបត្តិការនៃថ្លើមរបស់យើងមានប្រសិទ្ធិភាបតិចតួច ធ្វើឲ្យ​ការ​ផលិត​បរិមាណ​នៃ​អាម៉ូញ៉ាក់​កាន់​តែច្រើន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​រាង​កាយ។ នេះ​គឺ​ជា​មូល​ហេតុ​ដ៏សំខាន់​ដែល​ធ្វើ​ឲ្យ​ដង្ហើម​របស់​យើង​មាន​ក្លិន​អាក្រក់។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​មាន​អាការៈ​បែប​នេះ​កើត​ឡើង​អ្នក​គួរ​តែ​រក​វិធីសាស្ត្រ​ដើម្បី​បង្ការ​ឲ្យហើ​យ។
បញ្ហា​រំលាយ​អាហារ
សញ្ញាដែលបង្ហាញថាមានការឈឺក្រពះ ពោះវៀន ក៏ព្រមានថាមាន​ជម្ងឺ​ថ្លើម​កើត​មាន​ឡើង​ដែរ។ មូល​ហេតុ​នេះ​គឺ​បណ្តោល​មក​ពី​ថ្លើម មាន​ភាព​ទាក់​ទង​ជា​មួយ​នឹង​ដំណើរ​ការ​រំលាយ​អាហារ​របស់​យើង។ បើ​ទោះ​បី​ជា​រោគ​សញ្ញា​នេះ​តិច​តួច​ក៏​ពិត​មែន តែ​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ខូច​ថ្លើម ឬ​ជម្ងឺថ្លើម​មួយ​ដែរ។ ជា​ពិសេស​ប្រសិន​បើ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ថ្លើម​ទាំង​មូល មិន​អាច​រំលាយ​ធ្វើ​ការ​រំលាយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ។

ឈឺក្រពះ
ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ចពពោះការព្យាបាល​ទេ វា​បណ្តោល​ឲ្យ​ក្រពះមានស្ថាន​ភាព​ឡើង​ហើម​ប៉ោង​ខុក​ពីធម្មតា។ នេះ​គឺ​ជា​ដំណាក់​កាល​នៃ​ការ​កើត​ជម្ងឺ​ថ្លើម​កម្រិត​ខ្ពស់ ហេតុ​នេះ​ហើយ​អ្នក​គួរតែ​ទៅ​កាន់​មន្ទី​ពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាល​ជា​បន្ទាន់៕
13938204831
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់