ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត

កណ្ដាល: ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី មានករណីរំលោភលើទំនុកចិត្តចំណុចផ្ទះឈ្មោះ ហេង ស្ថិតនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ តេង តុលា ហៅតួ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ ៣នាក់៖
១.ឈ្មោះ ភន ថង ហៅពេទ្យ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ រ៉ន ពៅ ហៅធិន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។
៣.ឈ្មោះ ហុក ហេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន។
សម្ភារ:បាត់បង់៖ ម៉ូតូ ១គ្រឿងម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ផ្លាកលេខ កណ្តាល1AJ-9301 ។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងឈ្មោះ តេង តុលា បានជិះរបស់ខ្លួនពីស្អាងស្រែមកដល់ចំណុចអូចារឃុំស្អាងភ្នំ បានជួបឈ្មោះ ភន ថង ហើយបានជិះម៉ូតូជាមួយឈ្មោះ តេង តុលា បន្តមកដល់ភូមិគោកអណ្តែតទាំងពីរនាក់ រួចបានឈប់ម៉ូតូទិញភេសជ្ជ: កូកាកូឡា ០១កំប៉ុងផឹកដោយមិនបានដោះសោម៉ូតូចេញទេ បន្ទាប់មកឈ្មោះ ភន ថង បានយកម៉ូតូនោះជិះចូលក្នុងភូមិគោកអណ្តែតបាត់ បានប្រហែល២០នាទីក្រោយមក ទើបឈ្មោះ ភន ថង ជិះម៉ូតូម៉ាក MSX ត្រឡប់មកវិញ ដោយមិនបានយកម៉ូតូរបស់ឈ្មោះ តេង តុលា មកវិញទេរួចហើយឈ្មោះ ភន ថង បានបបួលឈ្មោះ តេង តុលា ទៅផ្ទះឈ្មោះចាវនៅព្រែកហូរ ពេលទៅដល់ផ្ទះឈ្មោះចាវ នៅព្រែកហូរ ឈ្មោះ ភន ថង បានទុកឈ្មោះ តេង តុលា ចោលនៅទីនោះហើយបាន ជិះម៉ូតូម៉ាកMSX ត្រឡប់មកផ្ទះវិញបាត់តែម្នាក់ឯង ហើយបានលួចទូរស័ព្ទម៉ាកVIVO ០១គ្រឿង ដែលជារបស់ម្តាយឈ្មោះ ចាវ មកជាមួយផង។ នៅថ្ងែទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣ ឈ្មោះតេង តុលា បានជួបជាមួយឈ្មោះ ភន ថង ដោយបានសួររកម៉ូតូរបស់ខ្លួនពេលនោះឈ្មោះ ភន ថង ឆ្លើយថាម្តងនៅនេះ ម្តងនៅនោះ ហើយមិនព្រមយកម៉ូតូមកឲ្យឈ្មោះ តេង តុលា ជាម្ចាស់ម៉ូតូវិញឡើយ។ លុះដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹកសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ក្រាំងយ៉ូវបានកោះហៅឈ្មោះ ភន ថង មកធ្វើការសាកសួរដើម្បីបន្ត ចាត់ការតាមនីតិវីធី។

បញ្ជាក់៖ ឈ្មោះ ភន ថង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយ:ពេល០១ឆ្នាំពីបទ៖ ប្រើប្រាស់សារធាតុញៀនជាប់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ចេញមកវិញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

បច្ចុប្បន្នជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការបន្ត តាមនីតិវីធី៕

មតិយោបល់