ព័ត៌មានជាតិ

កាំភ្លើងធំកំពុងមើល​សកម្មភាព​ដ៏អស្ចារ្យរបស់ Antoine Griezmann ក្លិប Real Sociedad

អង់គ្លេស៖អ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ លោក Arsene Wenger បាន​បង្ហើប​ឲ្យដឹងថា ​លោក​ក៏ជា​អ្នកគាំទ្រដល់កីឡាករ Antoine Griezmann របស់ក្លិប Real Sociedad ផងដែរ​។ ប៉ុន្តែ​ករណីនេះវា​មិនមែនមានរឿងតែមួយ នោះទេ ​ដែល​លោកត្រូវ​ធ្វើជា​អ្នកគាំទ្រដល់កីឡាករ Real Sociedad រូបនេះ​។​

កីឡាករ​ខ្សែបម្រើ សញ្ជាតិបារាំង Antoine Griezmann បានលេចឭពាក្យចចាមអារាមថា ​​ជាគោលដៅសំខាន់របស់ អ្នកកាន់កាំភ្លើងធំ សញ្ជាតិបារាំង ​ក្នុងអំឡុងពេល ទីផ្សារផ្ទេរកីឡាករ កាលពីខែ មករា នោះ ។​

តែ​ទោះជាលេច​ឭពាក្យចចាមអារាម យ៉ាងនេះ វាមិនបានលេចរូបរាង ​លើការផ្ទេរនោះទេ ដោយកីឡាករ​រូបវ័យ ២២ ឆ្នាំ របស់ក្លិប Real Sociedad កំពុងនៅអេស្ប៉ាញនៅឡើយ​។​

ថ្មីៗនេះដែរ ក៏លេច​ព័ត៌មាន ពីពហុកីឡដ្ឋាន Emirates Stadium ថា វា​អាចនឹងបើក​ការដេញថ្លៃ នៅរដូវកាលក្តៅនេះ ។​ ព័ត៌មាននេះដែរ ត្រូវបាន អ្នកចាត់ការទូទៅក្លិប កាំភ្លើងធំ បាន​ច្រានចោល ព្រោះថា កន្លងមក អ្នកកាន់កាំភ្លើងធំរូបនេះ តែងតែ​ធ្វើការបដិសេធ នឹងចូលចិត្ត​លាក់រឿងរ៉ាវ​ក្នុងទ្រូង។​ប៉ុន្តែ ប្រធានក្លិប កាំភ្លើងធំ បានបង្ហើប​ក្នុងចំណោមស្ថានភាពទាំងនោះថា វា​កំពុងតែដំណើការ​កៀកកិត ជិតស្និទ្ធបំផុត ដោយកំពុង​តែ​សំឡឹងមើល​រាល់សកម្មភាពដ៏អស្ចារ្យរបស់គាត់ (Antoine Griezmann ) ​៕​
Real-Sociedad-Antoine-Griezmann-celeb_3062272

មតិយោបល់