ភ្នំពេញៈ នារីរងគ្រោះ២នាក់ ទើបតែស្គាល់គ្នាជាមួយនិងជនសង្ស័យមានគ្នា៣នាក់ បានបបួលរូបនាងទៅផឹកស៊ីនៅក្នុងបន្ទប់ជួល បន្ទាប់មកឃើញរូបនាងស្រវឹងស្រា ស្រាប់តែជនសង្ស័យទាំង៣នាក់ បាននាំគ្នាចាក់សោបន្ទប់ពីខាងក្នុង រួចធ្វើសកម្មភាពចាប់សង្កត់រំលោភសេពសន្ថវៈ ទៅលើរូបនាងបានសម្រេច បន្ទាប់មកជនសង្ស័យទាំង៣នាក់នោះ ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
ហេតុការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្រោយសាលា១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីនារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយដោយរូបនាងនិងជនសង្ស័យទាំង៣ នាក់នោះ ទើបតែស្គាល់គ្នានោះទេ ហើយក៏មិនសូវជាជិតស្និទ្ធនិងគ្នានោះដែរ លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យរូបនោះ ក៏បានតេហៅរូបនាងទៅអង្គុយហូបអីផឹកស៊ីនៅក្នុងបន្ទប់ជួល បន្ទាប់មករូបនាងនិងមិត្តភក្តិក៏នាំគ្នាទៅអង្គុយផឹកស៊ីនិយាយគ្នាធម្មតា ក្រោយមកទៀតពួកនាង បានហូបស្រាអស់ជាច្រើនកំប៉ុង បន្ទាប់មកក៏ជនសង្ស័យទាំង៣នាក់ នាំគ្នាចាក់គន្លឹះពីខាងក្នុងរួចធ្វើសកម្មភាព ចាប់រំលោភទៅលើរូបនាងទាំង២នាក់ បានសម្រេច ទោះបីជារូបនាងស្រែកហៅឲ្យគេជួយយ៉ាងណា ក៏មិនមានអ្នកណាមកជួយដែរ លុះដល់ពេលរំលោភបានសម្រេច ជនសង្ស័យទាំង៣នាក់នោះ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបាត់ទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងរួចក៏ពិនិត្យជុំវិញកន្លែងកើតហេតុ បន្ទាប់មកឲ្យនារីរងគ្រោះទាំងពីរនាក់ ទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ទឹកទឹកថ្លា ដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ច តាមឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់ ៕
មតិយោបល់