ព័ត៌មានជាតិ

Jose Mourinho ៖ មេឃ​ខៀវ​មិនអាចលើកពាន Premier League

លោក Jose Mourinho បាន​ធ្វើ​ឲ្យ​ក្លិបតោខៀវ​លើ​​កំពូលតារាង ប៉ុន្តែ មាន​អារម្មណ៍ថា មេឃខៀវ​ គឺនឹង​បាត់បង់​ពាន់រង្វាន់ Premier League ។​
ក្នុងលទ្ធផល ៣-១ ​ដែល​តោខៀវបានបំបាក់ក្លិប ចចកខ្មៅ Fulham ដែល​ធ្វើឡើង ភាគខាងលិច​ទីក្រុងឡុងដ៏ កាលពីថ្ងៃសៅរ៍ ​ខណៈដែលគូប្រជែង​ខ្លាំងក្លា ក្លិបកាំភ្លើងធំ រង​បរាជ័យ​​ដ៏គួរ​ឲ្យភ្ញាក់ផ្អើល ដោយចាញ់ក្លិប Stoke City ក្នុងលទ្ធផល ១-០ ។ ដូច្នេះ វា​បាន​ធ្វើ​ឲ្យក្លិប តោខៀវ លើសពិន្ទុ កាំភ្លើងធំ​រហូតដល់ទៅ ៤ ពិន្ទុលើតារាង ។​

ចំណែកក្លិប មេឃខៀវ ដែលទើបតែឈ្នះពានរង្វាន់ Capital One Cup កាលពីថ្ងៃអាទិត្យ បានរអិលខ្លួនទៅកាន់​លំដាប់តារាងទី ៤ ដោយចាញ់ក្លិបតោខៀវ Chelsea រហូតដល់ទៅ ៦ ពិន្ទុ ។​

លោក Manuel Pellegrini បាននិយាយថា យើងនៅមាន ២ ប្រកួត ​នឹង ធ្វើ​ឲ្យក្លិប មេឃខៀវ ឡើងទៅកាន់កំពូលតារាងវិញ ។ តែ​ទោះជាយ៉ាងណា លោក Mourinho បាន​ឲ្យដឹងថា បើសិនជា ពួកគេ (មេឃខៀវ) ឈ្នះរហូត ដែលត្រូវប្រកួត ដល់ទៅ ១២ ប្រកួតទៀតនោះ ច្បាស់ណាស់ មេឃខៀវ​អាចនឹងលើកពាន ក៏ប៉ុន្តែបើសិនជាយើង ឈ្នះ ១០​ប្រកួតទៀត យើង​ជាអ្នក​លើកពាន ។ អតីត​អ្នកចាត់ការក្លិប Real Madrid រូបនេះបានបន្តទៀតថា វា​មិនអាច​ដូចការរំពឹង​ទុករបស់ពួកគេ នោះទេ ព្រោះថាក្លិបនេះត្រូវជួប​ក្លិបខ្លាំងជាច្រើន ទៀត យើងមិន​អាច​ប៉ាន់ស្មានទុកមុន​នោះទេ ហើយបើតាមការប៉ាន់ស្មាន មេឃខៀវ មិនអាចលើកពាននោះទេ ឆ្នាំនេះ ​ ៕​
2014-03-03_214310

មតិយោបល់