ព័ត៌មានជាតិ

កន្លែង​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​មាន​អារម្មណ៍​ពុះកញ្ជ្រោល​បំផុត

បើតាមការស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​ទៅ​លើ​គូស្នាហ៍​រាប់​រយ​គូ បាន​បង្ហាញ​ថា ការ​បង្កើត​ឲ្យ​អារម្មណ៍​ពុះក​ញ្ជ្រោល​មិន​ចាំ​ចាច់​ទៅ​ដល់​ក្នុង​បន្ទប់​សណ្ឋា​គារ​ដែល​មាន​លក្ខណៈ​ទំនើបៗ​នោះ​ទេ សូម្បី​តែ​កនៅ​ន្លែង​មួយចំនួន​ដែល​មាន​លក្ខណៈ​សាមញ្ញៗ​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍ពិសេស​ផង​ដែរ​។
កន្លែងធម្មជាតិ
អ្នកស្ម័គ្រចិត្តមួយចំនួន​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះបង្ហាញ​ថា កន្លែង​ដែល​ពួក​គេមាន​អារម្មណ៍​ដ៏ពិសេស​បំផុត​គឺ នៅ​កន្លែង​ដែល​មាន​ធម្មជាតិ​ខៀវ​ស្រងាត់។ នេះ​ជា​កន្លែង​ធម្ម​ជាតិ​ដែល​មាន​ពណ៌​ខៀវ​ស្រងាត់​អាច​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ចំពោះ​រឿង “ស្នេហា” ។

កន្លែងដាក់ឥវ៉ាន់
នៅក្នុងកាលៈទេសៈមួយចំនួន កន្លែង​ដាក់​ឥវ៉ាន់​ក៏អាច​ក្លាយ​ទៅ​ជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​បំពេញ​បំណង​តណ្ហា​របស់​គូរ​ស្នេហ៍ផងដែរ។ គ្រឿង​សង្ហា​រឹម​ចាស់ៗ ឬ​ការ​តុប​តែង​នៅ​ក្នុង​កន្លែង​ដាក់​ឥវ៉ាន់ អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ការ​ចង់​ចាំ​រហូត។

កន្លែងហាត់ប្រាណ
គូស្នេហ៍មួយចំនួននិយាយថា កន្លែង​ហាត់​ប្រាណ​គឺ​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពួក​គេ​ក្នុង​ការ​សម្រេច​ចំណាង់​តណ្ហា។ រាង​កាយ​រឹង​មាំ​អាច​ជួយ​ពន្លឿន​បំណង​ប្រាថ្នា និង​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ពីរ​នាក់​បាន​យ៉ាង​លឿន។

នៅលើរថយន្ត
ទិសដៅដ៏ល្អអំពី “រឿងស្នេហា” ត្រូវ​បាន​ទទួល​ស្គាល់​ពីសំណាក់​គូស្នេហ៍​ជា​ច្រើន ក្នុង​ការ​សម្រេច​បំណង​នៅ​ក្នុង​រថយន្ត។ ជា​ពិសេស​នេះ​ជា​កន្លែង​ថ្មី ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​មាន​អារម្មណ៍​រ៉ូមែន​ទិច​ជាង​នៅ​លើ​គ្រែ។

នៅក្រៅផ្ទះ
នៅពេលដែលលោកអ្នកធុញទ្រាន់ជាមួយនឹងគ្រែ ឬសាឡុង អ្នកអាចរក​កន្លែង​ថ្មីគឺ​ខាង​ក្រៅ​ផ្ទះ។ គ្រាន់​តែ​ធ្វើ​ការ​តុប​តែបន្តិច​បន្តួច​ដូជា​ការ​ចង់​ប៉េង​ប៉ោង ឬ​រោយ​ត្រ​បកផ្កាយ​កុលាប​ខ្លះៗ ក៏​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ជាង​នៅ​លើ​គ្រែដែរ។

ទូរទូរស័ព្ទសាធារណៈ
គំនិត​មួយនេះ​មាន​គូស្នេហ៍​មួយ​ចំនួនឆ្លើយ​ថាចូល​ចិត្ត ត្បិត​តែមាន​ករណី​តិច​តួច​ក៏​ពិត​មែន ប៉ុន្តែ​អាច​បង្ហាញ​ពីអារម្មណ៍​រំភើប​របស់​គូរស្នេហ៍​ដូច​គ្នា៕
13938992481

មតិយោបល់